ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនស្វាគមន៍អ្នកកាសែតជាតិនិងអន្តរជាតិចុះឈ្មោះដើម្បីយកព័ត៌មានពីកិច្ចប្រជុំលើកទី១នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ និងកិច្ចប្រជុំលើកទី១នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤
2023-02-16 15:32:24cri
Share with:

       កិច្ចប្រជុំលើកទី១នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ នឹងបើកធ្វើនៅថ្ងៃទី៥ ខែមីនា   កិច្ចប្រជុំលើកទី១នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤     នឹងបើកធ្វើនៅថ្ងៃទី៤ ខែមីនានៅទីក្រុងប៉េកាំង។  ស្វាគមន៍អ្នកកាសែតជាតិនិងអន្តរជាតិចូលរួមយកបទសម្ភាសន៍។

     ការយកបទសម្ភាសន៍ពីមហាសន្និបាតនៃសភាទាំងពីរមានវិធីច្រើនបែបយ៉ាងដូចជា យកបទសម្ភាសន៍នៅកន្លែងប្រជុំផ្ទាល់  តាមប្រព័ន្ធវីដេអូ  និងជាលាយលក្ខណ៍អក្សរជាដើម។ សម្រាប់អ្នកកាសែតអន្តរជាតិដែលនៅក្រៅប្រទេសចិន ស្វាគមន៍លោកអ្នកចូលរួមយកការណ៍តាមរយៈប្រព័ន្ធអ៊ីនធើណេតនិងជាលាយលក្ខណ៍អក្សរ។

      អ្នកកាសែតអន្តរជាតិអាចចុះឈ្មោះនៅមជ្ឈមណ្ឌលព័ត៌មាន កាលបរិច្ឆេទចុះឈ្មោះគឺថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២៣។

     គេហទំព័រមជ្ឈមណ្ឌលព័ត៌មាននៃកិច្ចប្រជុំលើកទី១នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ គឺ៖   http://www.npc.gov.cn

     គេហទំព័រមជ្ឈមណ្ឌលព័ត៌មាននៃកិច្ចប្រជុំលើកទី១នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤  គឺ  http://www.cppcc.gov.cn

អ្នកបកប្រែ:邓倩
ប្លុកពិសេស