ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សាលារៀនរបស់ចិនចំនួនជិត១០០%បានភ្ជាប់សេវាអ៊ីនធឺណេត ប្រទេសចិនបានកសាងរួចជាមូលដ្ឋាននូវបរិក្ខានិងហេដ្ឋារចនាសម្ព័ន្ធនៃវិស័យអប់រំវៃឆ្លាត
2023-02-14 11:05:39cri
Share with:

     មហាសន្និបាតស្តីពីការអប់រំឌីជីថលពិភពលោកបានបើកធ្វើនៅក្រុងប៉េកាំងនៅថ្ងៃទី១៣ខែកុម្ភៈ  ដែលបានចេញផ្សាយ«សៀវភៅខៀវស្តីពីការអប់រំវៃឆ្លាតចិន(2022)»និងរបាយការណ៍ស្តីពីសន្ទស្សន៍អភិវឌ្ឍន៍នៃការអប់រំវៃឆ្លាតរបស់ប្រទេសចិនក្នុងឆ្នាំ២០២២។

     សៀវភៅខៀវបានលើកឡើងពីលក្ខណៈពិសេសចំនួន១៦នៃវិស័យធំៗចំនួន៤ស្តីពីការអប់រំវៃឆ្លាត ពោលគឺបរិស្ថាន ការបង្រៀននិងការសិក្សា ការគ្រប់គ្រង និងធនធានមនុស្ស  ដែលបានបូកសរុបបទពិសោធន៍អភិវឌ្ឍន៍ការអប់រំវៃឆ្លាតរបស់ប្រទេសចិន និងបានលើកឡើងពីប្រធានបទសម្រាប់ពិភាក្សាចំនួន៧ និងគំនិតផ្តួចផ្តើមចំនួន៥ដែលពិភពលោកគួរយកចិត្តទុកដាក់នៅពេលអនាគត៕



អ្នកបកប្រែ:邓倩
ប្លុកពិសេស