ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ហុងកុងនឹងធ្វើជា"អ្នកទំនាក់ទំនងកំពូលផុតលេខ"ឱ្យបានល្អដែលនាំមកនូវឱកាសកាន់តែច្រើនដល់ពិភពលោក
2023-02-07 15:42:48cri
Share with:

        ចាប់ពីថ្ងៃទី៦ខែកុម្ភៈតទៅ   ហុងកុងនិងចិនដីគោកបានសម្រេចការចេញចូលដែនដោយគ្រប់ជ្រុងជ្រោយ។ គ្រប់ច្រកទ្វារឆ្លងដែនរវាងចិនដីគោកនិងហុងកុងនឹងមិនមានការកំណត់ចំនួនមនុស្សនោះទេ  ហើយក៏មិនចាំបាច់ណាត់ទុកជាមុនផងដែរ។ទីភ្នាក់ងារសារព័ត៌មានBloombergបានចេញផ្សាយថា  នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ហុងកុងក្នុងការស្តារឡើងវិញនូវសេដ្ឋកិច្ចនិងអាជីវកម្មទេសចរណ៍។  ពាក់ព័ន្ធនឹងព័ត៌មានថ្មីៗដែលថាហុងកុងគ្រោងនឹងចែកសំបុត្រយន្តហោះដោយឥតគិតថ្លៃចំនួន៧សែនសន្លឹះដល់ភ្ញៀវទេសចរពិភពលោកនិងអ្នករស់នៅក្នុងតំបន់នោះ  អ្នកទាំងអស់គ្នាពិតជាមានអារម្មណ៍យ៉ាងជាក់ស្តែងថា   ដូចពាក្យសម្តីរបស់មន្ត្រីរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងដែលបាននិយាយថា  ទីក្រុងអន្តរជាតិនេះបាន"វិលត្រឡប់មកវិញហើយ"។  មតិអន្តរជាតិបានកត់សម្គាល់ថា  នៅពេលអនាគត  ហុងកុងនឹងពង្រីកឧត្តមភាពពិសេសរបស់ខ្លួនឱ្យបានកាន់តែប្រសើរឡើង  ក្នុងការតភ្ជាប់ចិនដីគោកនិងតំបន់ដទៃទៀតនៃពិភពលោក។

        ក្នុងមួយរយៈពេលកន្លងទៅ   ការរាតត្បាតនៃជំងឺកូវីដ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងក្លាដល់សេដ្ឋកិច្ចហុងកុង។  នៅថ្ងៃទី១ខែកុម្ភៈ  ការិយាល័យស្ថិតិនៃរដ្ឋបាលតំបន់រដ្ឋបាលពិសេសហុងកុងបានប្រកាសតួលេខដែលប៉ាន់ប្រមាណជាមុនថា  បើប្រៀបធៀបនឹងឆ្នាំ២០២១  តំលៃសរុបនៃផលិតផលក្នុងតំបន់ហុងកុងនៅឆ្នាំ២០២២បានធ្លាក់ចុះ៣.៥ភាគរយដោយពិតប្រាកដ។យោងតាមទិន្នន័យដែលចេញផ្សាយកាលពីមុនដោយនាយកដ្ឋានអភិវឌ្ឍទេសចរណ៍ហុងកុងបង្ហាញឱ្យឃើញថា  នៅឆ្នាំ២០២២  ហុងកុងមានអ្នកទេសចរត្រឹមតែ៦សែន៤ពាន់៦រយនាក់តែប៉ុណ្ណោះ  គឺបានធ្លាក់ចុះយ៉ាងខ្លាំងក្លាបើប្រៀបធៀបនឹងពេលមុនការរាតត្បាតនៃជំងឺកូវីដ១៩។

        ស្របពេលដែលប្រទេសចិនកែសម្រួលគោលនយោបាយបង្ការការរាតត្បាតនៃជំងឺកូវីដ១៩ និងការប្រែប្រួលនៃស្ថានភាពការរាតត្បាតនៃជំងឺកូវីដ១៩   ហុងកុងនិងចិនដីគោកបានសម្រេចការចេញចូលដែនដោយគ្រប់ជ្រុងជ្រោយនៅទីចុងបំផុត។  នេះជាការរំពឹងទុករបស់ប្រជាពលរដ្ឋហុងកុងសម្រាប់ការស្តារឡើងវិញនៃសេដ្ឋកិច្ច។ ថ្ងៃទី៥ខែកុម្ភៈ លោកChenMaoboប្រធាននាយកដ្ឋានហិរញ្ញវត្ថុនៃរដ្ឋបាលតំបន់រដ្ឋបាលពិសេសហុងកុងបានចេញផ្សាយអត្ថបទថា  អាចប៉ាន់ប្រមាណថា   គ្រប់សកម្មភាពផ្លូវការ  ពាណិជ្ជកម្ម ទេសចរណ៍និងសកម្មភាពសេដ្ឋកិច្ចផ្សេងទៀតនឹងដំណើរការឡើងវិញក្នុងពេលឆាប់ៗ  ហើយបុគ្គលិកឆ្លងដែននិងការទៅមកនៃការដឹកជញ្ជូនទំនិញ មានសង្ឃឹមកើនឡើងជាលំដាប់  ដែលនឹងជំរុញការនាំចេញការដឹកជញ្ជូនទំនិញ ទេសចរណ៍ អាជីវកម្មលក់រាយ និងអាជីវកម្មភោជនីយដ្ឋាននៃហុងកុង ព្រមទាំងនាំមកនូវបរិយាកាសនិងការរំពឹងទុកកាន់តែវិជ្ជមាននិងសុទិដ្ឋិនិយមដល់សេដ្ឋកិច្ចទាំងមូលនៃហុងកុង។ ថ្ងៃទី៣ខែកុម្ភៈ  ប្រព័ន្ធសារព័ត៌មានCNNអាមេរិកបានដកស្រង់របាយការណ៍របស់អ្នកវិភាគនៃក្រុមហ៊ុនGoldmanSachsចង្អុលបង្ហាញថា  តាមការប៉ាន់ប្រមាណ អត្រាកំណើននៃសេដ្ឋកិច្ចហុងកុងឆ្នាំ២០២៣ នឹងឈានដល់៣.៥ភាគរយ។

      ពិភពលោកយកចិត្តទុកដាក់ចំពោះហុងកុង  គឺមកពីហុងកុងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ដឹកជញ្ជូន  និងពាណិជ្ជកម្មអន្តរជាតិ ដែលជាបង្អួចសម្រាប់"នាំចូល"និងជាស្ពានសម្រាប់"ចេញក្រៅ"នៃចិនដីគោក។ បើសេដ្ឋកិច្ចហុងកុងដំណើរការបានល្អនោះ  ពិភពលោកក៏មានឱកាសកាន់តែច្រើនផងដែរ។

       ឥឡូវនេះ    ដំណឹងល្អនៅតែបន្តមកដល់។   យោងតាមរបាយការណ៍ដែលចេញផ្សាយដោយអង្គការStandard & Poor'sនាពេលថ្មីបំផុតលើពិភពលោកបង្ហាញឱ្យឃើញថា សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញផលិតកម្ម(PMI)របស់ហុងកុងនៅខែមករាឆ្នាំ២០២៣បានកើនឡើងដល់៥១.២  ដោយត្រឡប់មកចន្លោះពង្រីកវិញជាលើកដំបូងចាប់តាំងពីខែសីហាឆ្នាំ២០២២មក។ ស្របពេលដែលសម្រេចបាននូវការចេញចូលដែនដោយគ្រប់ជ្រុងជ្រោយ   ហុងកុងនឹងចូលរួមកាន់តែសកម្មនៅក្នុងការសាងសង់មហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ  ប្រើប្រាស់ដោយពេញលេញនូវចន្លោះអភិវឌ្ឍន៍ដែលនាំមកដោយ"ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤"  ធ្វើជា"អ្នកទំនាក់ទំនងកំពូលផុតលេខ"ឱ្យបានល្អ។ នេះមិនត្រឹមតែធ្វើឱ្យហុងកុងទទួលបាននូវកម្លាំងចលករអភិវឌ្ឍន៍កាន់តែធំតែប៉ុណ្ណោះទេ    ថែមទាំងក៏នាំមកនូវឱកាសឈ្នះ-ឈ្នះកាន់តែច្រើនដល់ពិភពលោកផងដែរ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស