ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តើប្រទេសចិនត្រូវក្តាប់ជាប់សិទ្ធិម្ចាស់ការក្នុងការអភិវឌ្ឍនាពេលអនាគតតាមវីធីណានិងផ្តោតសំខាន់លើវិស័យអ្វី លោក XiJinpingបានធ្វើការចាត់ចែងរៀបចំតាមរបៀបនេះ
2023-02-07 09:23:45cri
Share with:

       ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣  ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអណ្ណតិលើកទី២០បានបើកកិច្ចប្រជុំពិភាក្សាលើកទី២  ស្តីពីការពន្លឿនការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានធ្វើការចាត់ចែងរៀបចំថ្មីចំពោះការក្តាប់ជាប់សិទ្ធិម្ចាស់ការក្នុងការអភិវឌ្ឍនាពេលអនាគតនៃប្រទេសចិន  រួមមាន៖  



*សេដ្ឋកិច្ចជាតិចិនដំណើការយ៉ាងល្អរលូន

ថ្ងៃទី៣០ខែមករាឆ្នាំ២០២៣  ភ្ញៀវទេសចរលេងជិះស្គីតាមសួនកម្សាន្តក្រុងជីលីន។

 

*ពន្លឿនការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យាដោយម្ចាស់ការ

ថ្ងៃទី១៦ខែមករាឆ្នាំ២០២៣  រថភ្លើងឆ្លាតវៃល្បឿនលឿនស៊េរី CR400BF-GZ  នៃសញ្ញាFuxing ដែលជារថភ្លើងកម្មសិទ្ធិបញ្ញាម្ចាស់ការរបស់ប្រទេសចិនបានបម្រើការងារក្នុងខេត្តហៃឡុងជាំង ដែលស្ថិតនៅភាគខាងឦសានប្រទេសចិន។  សីតុណ្ហភាពមធ្យមក្នុងខែមករារបស់ខេត្តហៃឡុងជាំងគឺ ២០ អង្សាសេក្រោមសូន្យ  ។ នេះមានន័យថា រថភ្លើងស៊េរី   Fuxing ដែលល្បឿនដំណើរដល់ទៅ ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោងអាចបម្រើការនៅតំបន់រងាខ្លាំង ។

 

*គ្រប់ឧស្សាហកម្មអភិវឌ្ឍដោយប្រសិទ្ធិភាពខ្ពស់

ខែធ្នូ ឆ្នាំ២០២២ ពិព័រណ៌ពាណិជ្ជកម្មឌីជីថលពិភពលោកលើកទីមួយបានប្រារព្ធធ្វើឡើងនៅក្រុងហាងចូវប្រទេសចិន។

 

*ជំរុញឱ្យក្រុងនិងជនបទ ព្រមទាំងតំបន់គ្រប់គ្នាអភិវឌ្ឍដោយមានតុល្យាភាពនិងគ្រប់ជ្រុងជ្រោយ

ខែមករាឆ្នាំ២០២៣ ផ្សារណាត់ជនបទដែលមានប្រវត្តិសាស្ត្រជាងមួយរយឆ្នាំនៃស្រុកហឺឡានភូមិភាគណីងស្យ៉ាមានដាក់លក់ទំនិញច្រើនយ៉ាង មនុស្សតំបន់ជុំវិញបាននាំគ្នាមកទិញទំនិញត្រៀមចូលឆ្នាំចិន។

 

*ជំរុញការបើកទូលាយនិងធ្វើកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ

ប្រទេសចិននឹងបន្តជំរុញឱ្យគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” អភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងចូលរួមយ៉ាងសកម្មក្នុងការពិភាក្សាការកំណត់នៃសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ ដើម្បីជំរុញការបង្កើតសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោកដែលប្រកបដោយការបើកទូលាយ មានលក្ខណៈចម្រុះនិងស្ថិរភាព។

 

ថ្ងៃទី២៩ខែមករាឆ្នាំ២០២៣  កំពង់ផែនាសាទថ្នាក់ជាតិចិនដែលស្ថិតនៅឃុំLiandaoខេត្តជាំងស៊ូម៉ាស៊ីនស្ទួចខ្នាតធំកំពុងមមាញឹកធ្វើការតាមមាត់ឆ្នេរសមុទ្រ៕

 



អ្នកបកប្រែ:邓倩
ប្លុកពិសេស