ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីប្រេស៊ីលរំពឹងទុកជំរុញឱ្យទំនាក់ទនងរវាងប្រេស៊ីលនិងចិនមានការអភិវឌ្ឍប្រកបដោយកម្លាំងខ្លាំងក្លាថែមមួយកម្រិតទៀត
2023-02-05 14:50:14cri
Share with:

លោក Lula ប្រធានាធិបតីប្រេស៊ីលបានថ្លែងកាលពីពេលថ្មីៗនេះថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រេស៊ីលនិងចិនមានភាពរឹងមាំ ប្រទេសប្រេស៊ីលរំពឹងទុកធ្វើការប្រាស្រ័យទាក់ទងថ្នាក់ជាន់ខ្ពស់យ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក បង្កើនកិច្ចសម្របសម្រួលក្នុងកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចជាសកលនិងបញ្ហាអន្តរជាតិនិងតំបន់ដ៏សំខាន់ៗ ក្នុងន័យជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍន៍ប្រកបដោយកម្លាំងខ្លាំងក្លាថែមមួយកម្រិតទៀត។

លោក Lula បានថ្លែងដូចពោលខាងលើខណៈពេលលោកទទួលសារលិខិតជាតិចិនដែលប្រគល់ដោយ លោក Zhu Qingqiao ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសប្រេស៊ីល ។

ជាការឆ្លើយតប លោក Zhu Qingqiao បានថ្លែងថា ប្រវត្តិសាស្រ្តបន្ទាប់ពីការបង្កើតទំនាក់ទំនងការទូតរវាងចិននិងប្រេស៊ីលបានបញ្ជាក់ថា ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងប្រេស៊ីលស្របតាមផលប្រយោជន៍ជាមូលដ្ឋាននៃប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ មានសារៈសំខាន់ណាស់ចំពោះការគាំពារសន្តិភាពពិភពលោក ការជំរុញការអភិវឌ្ឍរួម និងការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ៕

អ្នកបកប្រែ:马小青
ប្លុកពិសេស