ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិថ្លែងថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបង្កើតគំរូថ្មីសម្រាប់កីឡាអូឡាំពិករដូវរងាក្នុងវិស័យជាច្រើន
2023-02-05 14:59:11cri
Share with:


 

យប់ថ្ងៃទី ៤ ខែកុម្ភៈ ក្នុងឱកាសខួបលើកទី ១ នៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ ២០២២  សកម្មភាពដើម្បីរំលឹកខួប ទី ១ នៃការបើកធ្វើដោយជោគជ័យនូព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បានប្រារព្ធឡើងនៅក្រុងប៉េកាំង។ លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។

 

 

លោក Bach បានកោតសរសើរពីភាពអស្ចារ្យនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង លោកបានសម្គាល់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបានពង្វាតធំនូវផែនទីកីឡារដូវរងាពិភពលោក ហើយបានចង្អុលបង្ហាញថា កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង "ជំរុញមនុស្សចំនួន ៣ រយលាននាក់ឱ្យចូលរួមលេងកីឡាព្រិលទឹកកក" ព្រមទាំងទទួលបានសមិទ្ធផលដ៏អស្ចារ្យមួយចំនួនដូចជា "អ្នកទស្សនាការប្រកួតប្រជែងកីឡាមានចំនួនលើសពី២ពាន់លាននាក់លើពិភពលោក" "កីឡដ្ឋានទាំងអស់ត្រូវបានបើកចំពោះសាធារណជន" និងជា "កីឡាអូឡាំពិករដូវរងាដែលប្រើបច្ចេកវិទ្យាឌីជីថលកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រអូឡាំពិក" ដែលបានបន្សល់ទុកនូវកេរមរតកដ៏សម្បូរបែបនៃកីឡាអូឡាំពិករដូវរងា និងបានផ្តល់ផលប្រយោជន៍ដល់សាធារណជនជាទូទៅ ដែលបានបង្កើតគំរូថ្មីសម្រាប់កីឡាអូឡាំពិករដូវរងាក្នុងវិស័យជាច្រើន។

អ្នកបកប្រែ:马小青
ប្លុកពិសេស