ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិថ្លែងថា ៖ អង្គការសហប្រជាជាតិមានការរំពឹងទុកយ៉ាងខ្លាំងចំពោះបទពិសោធនិងទស្សនវិស័យអភិវឌ្ឍន៍របស់ប្រទេសចិន
2023-02-05 13:57:01cri
Share with:

លោក Korosi  ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧  បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ពីថ្ងៃទី ១ ដល់ថ្ងៃទី ៤ ខែកុម្ភៈ។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនៅប្រទេសចិនចាប់តាំងពីលោកបានចូលកាន់តំណែងជាប្រធាននៃមហាសន្និបាតអង្គការសហប្រជាជាតិកាលពីខែកញ្ញាឆ្នាំមុន ។ មុនពេលបញ្ចប់ដំណើរទស្សនកិច្ច លោក Korosi បានផ្តល់បទសម្ភាសន៍ពិសេសជាមួយអ្នកយកព័ត៌មានCGTN ។ លោកបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រផ្នែកបច្ចេកវិទ្យារបស់ប្រទេសចិនសម្រាប់ការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ។ លោកបាននិយាយដោយត្រង់ថា លោកបានរកឃើញដៃគូដែលមានគំនិតដូចគ្នាក្នុងអំឡុងពេលធ្វើដំណើរលើកនេះ ព្រមទាំងរំពឹងទុកការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនថែមមួយកម្រិតទៀត ។ ក្រៅពីនេះ លោកបានអំពាវនាវឱ្យមានការរួមសាមគ្គីគ្នា និងពហុភាគីនិយម ដែលជាអ្វីត្រូវការជាបន្ទាន់នៅពេលបច្ចុប្បន្ន។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស