ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតអន្តរជាតិលើកទី៥ ស្តីពីតំបន់អភិរក្សមហាសមុទ្រ ប្រារព្ធធ្វើឡើងនៅប្រទេសកាណាដា
2023-02-05 15:37:31cri
Share with:


 

ចាប់ពីថ្ងៃទី ៣ដល់ថ្ងៃទី ៩ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ មហាសន្និបាតអន្តរជាតិលើកទី៥ ស្តីពីតំបន់អភិរក្សមហាសមុទ្រ  បានប្រារព្ធធ្វើនៅទីក្រុង Vancouver ប្រទេសកាណាដា។

សូមបញ្ជាក់ថា មហាសន្និបាតអន្តរជាតិស្តីពីតំបន់អភិរក្សមហាសមុទ្រ គឺជាព្រឹត្តិការណ៍ដ៏ធំមួយនៅក្នុងអភិបាលកិច្ចមហាសមុទ្រពិភពលោក និងជាសកម្មភាពផ្លូវការនៃ " មហាសមុទ្រជំរុញការអភិវឌ្ឍតាមបែបវិទ្យាសាស្រ្តនិងប្រកបដោយចីរភាពរយៈពេល១០ឆ្នាំនៃអង្គការសហប្រជាជាតិ (ហៅថា "ទសវត្សរ៍មហាសមុទ្រ")។

ក្នុងមហាសន្និបាតលើកនេះនឹងប្រមូលផ្តុំអ្នកជំនាញអភិរក្សសមុទ្រ និងអ្នកកំណត់គោលនយោបាយ ដើម្បីផ្លាស់ប្តូរចំណេះដឹង បទពិសោធ និងវិធានការដ៏ល្អបំផុត សង្ឃឹមថាអាចពង្រឹងការអភិរក្សមហាសមុទ្រ ក៏ដូចជាអភិរក្សបេតិកភណ្ឌធម្មជាតិនិងវប្បធម៌នៃមហាសមុទ្រពិភពលោកផងដែរ។

តាមការផ្សាយដំណឹងឱ្យដឹងថា បច្ចុប្បន្ន របៀបវារៈនៃមហាសន្និបាតនេះត្រូវបានប្រកាសហើយ ដែលមានប្រធានបទរួមមាន ការ គ្រប់គ្រងយ៉ាងសកម្មនូវតំបន់អភិរក្សសមុទ្រនិងសកម្មភាពរបស់មនុស្ស  ឆ្លើយតបទៅនឹងវិបត្តិអាកាសធាតុ អភិរក្សជីវចម្រុះ និងលើកកម្ពស់សេដ្ឋកិច្ចពណ៌ខៀវ និងការសន្សំសំចៃថាមពល កសាងបណ្តាញតំបន់អភិរក្សមហាសមុទ្រសកល តភ្ជាប់គ្នារវាងមហាសមុទ្រ វប្បធម៌ និងសុខុមាលភាពរបស់មនុស្សជាដើម។

 

អ្នកបកប្រែ:马小青
ប្លុកពិសេស