ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ ប្រទេសចិនសម្តែងការមិនពេញចិត្តនិងតវ៉ាប្រឆាំងយ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិកដែលបាញ់ទម្លាក់បាឡុងស៊ីវិលដែលគ្មានមនុស្សបើកបររបស់ចិន
2023-02-05 11:53:22cri
Share with:

កាលពីថ្ងៃទី ៥ ខែកុម្ភៈ ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍ស្តីពីករណីដែលភាគីសហរដ្ឋអាមេរិកបាញ់ទម្លាក់បាឡុងគ្មានមនុស្សបើកបររបស់ចិនថា ប្រទេសចិនសម្តែងការមិនពេញចិត្តនិងតវ៉ាប្រឆាំងយ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិកដែលបាញ់ទម្លាក់បាឡុងគ្មានមនុស្សបើកបរដែលជាបាឡុងស៊ីវិលរបស់ចិន ។ ភាគីចិនបានជូនដំណឹងជាច្រើនលើកដល់ភាគីអាមេរិកបន្ទាប់ពីធ្វើការពិនិត្យផ្ទៀងផ្ទាត់ថា បាឡុងនេះគឺជាបាឡុងស៊ីវិលដែលបានចូលដែនសហរដ្ឋអាមេរិកដោយសារតែមូលហេតុដែលមិនអាចចៀសវាងបាន នេះគឺជាហេតុការណ៍ដែលមិននឹកស្មានដល់។ ភាគីចិនទាមទារឱ្យអាមេរិកដោះស្រាយរឿងនេះឱ្យបានសមរម្យដោយរក្សាចិត្តស្ងប់ ការអត់ធ្មត់ និងប្រកបដោយលក្ខណៈឯកទេស ។ អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកក៏បានបញ្ជាក់ផងដែរថា បាឡុងនេះមិនអាចបង្កជាការគំរាមកំហែងផ្នែកយោធាឬអាយុជីវិតដល់បុគ្គលិកលើដីនោះឡើយ។ ក្នុងកាលៈទេសៈបែបនេះ សហរដ្ឋអាមេរិកទទូចប្រើកម្លាំងយោធា ដែលវាមានប្រតិកម្មហួសហេតុពេក បានបំពានទម្លាប់អន្តរជាតិយ៉ាងខ្លាំងក្លា។ ប្រទេសចិននឹងគាំពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសពាក់ព័ន្ធ ព្រមនិងរក្សាសិទ្ធិចាត់វិធានការឆ្លើយតបជាចាំបាច់បន្ថែមទៀត៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស