ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនច្រានចោលការលើកឡើងខុសឆ្គងពាក់ព័ន្ធតំបន់ស៊ីនជាំងរបស់លោកBlinken ដោយថ្លែងថា សហរដ្ឋអាមេរិកគ្មានសិទ្ធិនិយាយឆ្ការដៃឆ្ការជើងចំពោះប្រទេសចិននោះទេ
2023-02-04 14:04:57cri
Share with:

ទាក់ទិននឹងការលើកឡើងដែលខុសឆ្គងពាក់ព័ន្ធតំបន់ស៊ីនជាំងរបស់លោក Blinken  រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោកស្រី Mao  Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី៣ខែកុម្ភៈថា ការលើកឡើងពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកមើលរំលងពីការពិតជាមូលដ្ឋាន ដោយបានមួលបង្កាច់គោលនយោបាយផ្នែកសាសនារបស់ប្រទេសចិន ដែលប្រកបដោយទោសាគតិមនោគមវិជ្ជា

 និងបានជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរទៅលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ។

តាមការផ្សាយដំណឹងឱ្យដឹងថា លោក Blinken រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកបានថ្លែងក្នុង “កិច្ចប្រជុំកំពូលស្តីពីសេរីភាពសាសនាអន្តរជាតិ”ថា ខែវិច្ឆិកា ឆ្នាំ២០២២សហរដ្ឋអាមេរិកបានចាត់ទុកប្រទេសជាងដប់ជា “ប្រទេសត្រូវយកចិត្តទុកដាក់ពិសេស” ដោយប្រើការបំពានលើសេរីភាពសាសនាយ៉ាងធ្ងន់ធ្ងរជាលេស  ក្នុងនោះរួមទាំងអំពើប្រល័យពូជសាសន៍ដែលប្រទេសចិនអនុវត្តទៅលើជនជាតិវៃវូអើដែលភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាមផងដែរ។

ទាក់ទិននឹងករណីនេះ លោកស្រី Mao Ning បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលចិនគាំពារសេរីភាពជំនឿសាសនារបស់ប្រជាពលរដ្ឋស្របតាមច្បាប់  ប្រជាពលរដ្ឋចិនជនជាតិនានាមានសិទ្ធិសេរីភាពពេញលេញលើជំនឿសាសនាស្របតាមច្បាប់៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស