ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិដំបូងរបស់ប្រទេសចិនសម្រាប់គ្រឿងអេឡិចត្រូនិច និងសៀគ្វីអ៊ីសេត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ
2023-02-04 15:37:33cri
Share with:

ថ្ងៃទី៣ខែកុម្ភៈ មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិដំបូងរបស់ប្រទេសចិនសម្រាប់គ្រឿងបន្លាស់អេឡិចត្រូនិច និងសៀគ្វីអ៊ីសេត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ។ នេះជាវិធានការនិតិ្តសញ្ញាក្រោមបរិបទដែលកសាងទីផ្សាររួមធំនិងធ្វើការច្នៃប្រឌិតថ្មីលើរូបមន្តអនុញ្ញាតឱ្យចូលទីផ្សានៃឧស្សាហកម្មព័ត៌មានអេឡិចត្រូនិចរបស់ប្រទេសចិន។

លោក Wang Shijiang អនុប្រធាននៃមន្ទីរស្រាវជ្រាវការអភិវឌ្ឍឧស្សាហកម្មព័ត៌មានអេឡិចត្រូនិចរបស់ប្រទេសចិនបានឧទ្ទេសនាមថា ទំហំលក់ដូរនៃមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងឆ្នាំនេះត្រូវបានរំពឹងទុកថា អាចសម្រេចបាន១០០ពាន់លានយាន់ប្រាក់ចិន ដល់ពេលចុងក្រោយនៃការអនុវត្ត “ផែនការ៥ឆ្នាំទី១៤” ប្រហែលអាចនឹងសម្រេចបាន ៥០០ពាន់លានយាន់ប្រាក់ចិន នៅ៥ឆ្នាំក្រោយ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះត្រូវបានរំពឹងទុកថា អាចនឹងសម្រេចបាននូវទំហំលក់ដូរមួយទ្រីលានយាន់ប្រាក់ចិននៅជុំវិញពិភពលោក។

សូមបញ្ជាក់ថា ប៉ុន្មានឆ្នាំកន្លងមក  ឧស្សាហកម្មគ្រឿងបន្លាស់អេឡិចត្រូនិចនិងសៀគ្វីអ៊ីសេរបស់ប្រទេសចិនដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សបានក្លាយជាទីផ្សារធំបំផុតលើពិភពលោក៕

អ្នកបកប្រែ:李展精
ប្លុកពិសេស