ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបង្ហាញថា៖ ប្រទេសចិននឹងបន្តបូកសរុបនូវបទពិសោធដ៏មានប្រយោជន៍នៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ក្នុងន័យរួមចំណែកកាន់តែច្រើនដល់ការអភិវឌ្ឍកីឡាអូឡាំពិក!
2023-02-04 15:36:10cri
Share with:

ថ្ងៃទី ៤ ខែកុម្ភៈ គឺជាខួបទី ១ នៃការបើកធ្វើព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនិងឥទ្ធិពលនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងនាពេលកន្លងទៅនេះ ។ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី៣ខែកុម្ភៈ ពេលឆ្លើយសំណួររបស់អ្នកយកព័ត៌មានថា ប្រទេសចិននឹងបន្តបូកសរុបបទពិសោធដ៏មានអត្ថប្រយោជន៍នៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ពង្រឹងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគី ក្នុងន័យរួមចំណែកកាន់តែច្រើនដល់ការអភិវឌ្ឍកីឡាអូឡាំពិក។

លោកស្រី Mao Ning បានបន្តថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង គឺជាព្រឹត្តិការណ៍កីឡាអូឡាំពិកដំបូងគេដែលអនុវត្តតាមតម្រូវការជានិរន្តរភាពនៃ "របៀបវារៈអូឡាំពិកឆ្នាំ ២០២០"ក្នុងដំណើរការទាំងមូល ក៏ដូចជាបានរៀបចំ និងគ្រប់គ្រងកេរ្តិ៍ដំណែលអូឡាំពិកដោយគ្រប់ជ្រុងជ្រោយ កេរ្តិ៍ដំណែលអូឡាំពិកដ៏សម្បូរបែបដែលត្រូវបានបង្កើតឡើងដោយពឹ្រត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងក៏បានបង្ហាញពីការរួមចំណែកជាយូរអង្វែងចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ នាពេលបច្ចុប្បន្ន កីឡដ្ឋានកីឡាអូឡាំពិករដូវរងាទាំងអស់ត្រូវបានបើកឱ្យប្រើទាំងអស់ ដើម្បីបម្រើដល់ការហាត់ប្រាណរបស់ប្រជាជន និងការអភិវឌ្ឍកីឡាប្រកួតប្រជែង។ ក្នុងពេលជាមួយគ្នានេះ ប្រទេសចិនបានជំរុញឱ្យសម្រេចនូវការបើកឱ្យដំណើរការកីឡដ្ឋាននៅក្នុង ៤ រដូវ ដែលផ្តល់នូវគំនិតថ្មីសម្រាប់ "ការប្រើប្រាស់ឡើងវិញ" នៃកីឡដ្ឋានកីឡាអូឡាំពិកអន្តរជាតិ ។

អ្នកបកប្រែ:李展精
ប្លុកពិសេស