ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិននិងធនាគារប្រជាជនចិនបានចេញសេចក្តីជូនដំណឹងថា នឹងចាត់វិធានការជាច្រើនដើម្បីបង្កើនការទូទាត់ឆ្លងដែនដោយប្រើប្រាក់យាន់ចិន
2023-02-04 15:52:09cri
Share with:

កាលពីពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្មចិននិងធនាគារប្រជាជនចិនបានចេញសេចក្តីជូនដំណឹងថា នឹងផ្តល់ការគាំទ្របន្ថែមទៀតដល់សហគ្រាសសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិក្នុងការបង្កើនការទូទាត់ឆ្លងដែនដោយប្រើប្រាក់យាន់ចិន  ក្នុងន័យផ្តល់កិច្ចសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។

   សេចក្តីជូនដំណឹងនេះបានទាមទារឱ្យផ្តល់កិច្ចសម្រួលដល់ការទូទាត់ដោយប្រើប្រាក់យាន់ចិនពេលធ្វើពាណិជ្ជកម្ម និងការវិនិយោគឆ្លងដែនគ្រប់ប្រភេទ ជំរុញឱ្យធនាគារផ្តល់សេវាទូទាត់កាន់តែងាយស្រួលនិងមានប្រសិទ្ធភាព លើកទឹកចិត្តធនាគារឱ្យផ្តល់កម្ចីប្រាក់យាន់នៅបរទេស ដើម្បីបំពេញតម្រូវការរបស់សហគ្រាសក្នុងការវិនិយោគនិងហិរញ្ញប្បទានឆ្លងដែនឱ្យកាន់តែប្រសើរឡើង ក៏ដូចជាផ្តល់កិច្ចសម្រួលដល់ការទូទាត់ឆ្លងដែនដោយប្រើប្រាក់យាន់ចិនពេលធ្វើពាណិជ្ជកម្មដឹកទំនិញ ពាណិជ្ជកម្មសេវាកម្មនិងពាណិជ្ជកម្មទម្រង់ថ្មីផ្សេងៗ ។

លោកស្រី Guo Tingting អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ប្រទេសចិននឹងផ្តោតលើការដោះស្រាយបញ្ហាបន្ទាន់ និងបញ្ហាលំបាករបស់សហគ្រាស ដោយបន្តអនុវត្តគោលនយោបាយឱ្យបានល្អ  ជួយសហគ្រាសកាន់តែច្រើនឱ្យធ្វើការទូទាត់ឆ្លងដែនដោយប្រើប្រាក់យាន់ចិន ក៏ដូចជាជំរុញការផ្តល់កិច្ចសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ក្នុងន័យលើកកម្ពស់គុណភាព និងកម្រិតនៃកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងការវិនិយោគ៕



អ្នកបកប្រែ:李庆莉
ប្លុកពិសេស