ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Keqiang នាយករដ្ឋមន្រ្តីចិនធ្វើជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ដើម្បីពិភាក្សាអំពី"របាយការណ៍ការងាររបស់រដ្ឋាភិបាល(សេចក្តីព្រាងសម្រាប់ស្នើសុំមតិយោបល់)"
2023-02-04 16:19:40cri
Share with:

កាលពីថ្ងៃទី ៣ ខែកុម្ភៈ លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គលើកទី ៨ នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ដើម្បីពិភាក្សាអំពីរបាយការណ៍ការងាររបស់រដ្ឋាភិបាលដែលគ្រោងនឹងដាក់ជូនកិច្ចប្រជុំលើកទី ១ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននិតីកាលទី ១៤ ដើម្បីធ្វើការពិនិត្យពិភាក្សា ហើយបានសម្រេចដាក់ជូនរបាយការណ៍ការងាររបស់រដ្ឋាភិបាល (សេចក្តីព្រាងសម្រាប់ស្នើសុំមតិយោបល់)" ទៅកាន់គ្រប់ខេត្ត-ភូមិភាគ-ទីក្រុង ក៏ដូចជាស្ថាប័នរដ្ឋនិងអង្គភាពពាក់ព័ន្ធ ដើម្បីប្រមូលមតិយោបល់។

ថ្លែងក្នុងកិច្ចប្រជុំ លោក Li Keqiang បានលើកឡើងថា ក្រុមប្រឹក្សាកិច្ចការរដ្ឋធ្វើរបាយការណ៍ការងារជូនចំពោះសភាតំណាងប្រជាជនទូទាំងប្រទេសចិន ជាកាតព្វកិច្ចដ៏សំខាន់ដែលកំណត់ដោយរដ្ឋធម្មនុញ្ញ និងជាការទទួលការត្រួតពិនិត្យដោយប្រជាជនផងដែរ។ យើងត្រូវតែស្តាប់មតិយោបល់យ៉ាងទូលំទូលាយ និងប្រមូលផ្តុំនូវតម្រិះប្រាជ្ញារបស់គ្រប់ភាគី ដើម្បីធ្វើឱ្យរបាយការណ៍ការងាររបស់រដ្ឋាភិបាលអាចឆ្លុះបញ្ចាំងបានកាន់តែល្អអំពីការងារជាក់ស្តែង និងតម្រូវការនៃស្ថានភាព។

លោក Li Keqiang បានបន្តថា ទន្ទឹមនឹងពេលដែលកញ្ចប់គោលនយោបាយសម្រាប់លំនឹងកំណើនសេដ្ឋកិច្ចបន្តទទួលបានប្រសិទ្ធភាព និងការកែសម្រួលវិធានការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងត្រូវបានអនុវត្ត សេដ្ឋកិច្ចចិនកំពុងកើនឡើងវិញនាពេលបច្ចុប្បន្ន ។ គ្រប់ស្ថាប័នត្រូវតែអនុវត្តការចាត់ចែងរបស់គណៈកម្មាធិការមជ្ឈិមបក្សនិងក្រុមប្រឹក្សាកិច្ចការរដ្ឋ បំពេញភារកិច្ចរបស់ខ្លួន បន្តបំពេញការងារឱ្យបានល្អក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមពេលបច្ចុប្បន្ន ដើម្បីពង្រឹងនិងពង្រីកកំណើនសេដ្ឋកិច្ច ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស