-លោក Wang Yi សមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនធ្វើកិច្ចពិភាក្សាជាមួយលោក Korosi ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧។
-លោកQin Gang រដ្ឋមន្រ្តីក្រសួងការបរទេសចិនជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Hayashi Yoshimasa រដ្ឋមន្ត្រីការបរទេសជប៉ុន។
-ក្រសួងពាណិជ្ជកម្មចិនថ្លែងថា ប្រទេសចិននឹងជំរុញការបើកចំហកម្រិតខ្ពស់ ដើម្បីធ្វើឱ្យការធ្វើពាណិជ្ជកម្មបរទេសកាន់តែងាយស្រួល កាន់តែរលូន និងទទួលបានផលប្រយោជន៍កាន់តែច្រើន។
-ចាប់ពីម៉ោង 00:00 ថ្ងៃទី ៦ ខែកុម្ភៈ ប្រទេសចិននឹងរៀបចំឡើងវិញទាំងស្រុងនូវការទៅមករកគ្នារវាងបុគ្គលិកនៃមហាដីគោកជាមួយតំបន់ហុងកុងនិងម៉ាកាវ។
-ក្រសួងការបរទេសចិនដាស់តឿនឱ្យបុគ្គលិកពាក់ព័ន្ធនៃសហរដ្ឋអាមេរិកកុំធ្វើសកម្មភាពដែលប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់។
- ហ្វីលីពីនអនុញ្ញាតឱ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានយោធារបស់ខ្លួន ក្រសួងការបរទេសចិនឆ្លើយតបថា៖ ប្រទេសក្នុងតំបន់គួរតែជៀសវាងកុំឱ្យមានការបង្ខិតបង្ខំដោយសហរដ្ឋអាមេរិក។
-គណៈកម្មាធិការគ្រប់គ្រងជាតិមីយ៉ាន់ម៉ាបានប្រកាសពីការអនុវត្តការគ្រប់គ្រងដោយយោធានៅក្នុងតំបន់ជាច្រើននៅទូទាំងប្រទេស។
-ថវិកាការពារជាតិឆ្នាំសារពើពន្ធឆ្នាំ២០២៣-២០២៤របស់ឥណ្ឌានឹងកើនឡើងដល់៥.៩៤ទ្រីលានរូពី បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២បានកើនឡើង១៣%។