ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មាធិការគ្រប់គ្រងជាតិមីយ៉ាន់ម៉ាបានប្រកាសពីការអនុវត្តការគ្រប់គ្រងដោយយោធានៅក្នុងតំបន់ជាច្រើននៅទូទាំងប្រទេស
2023-02-03 15:31:21cri
Share with:

គណៈកម្មាធិការគ្រប់គ្រងជាតិមីយ៉ាន់ម៉ាបានចេញបទបញ្ជានៅយប់ថ្ងៃទី ២ ខែកុម្ភៈថា នឹងអនុវត្តការគ្រប់គ្រងដោយយោធានៅក្នុងតំបន់ជាច្រើននៅទូទាំងប្រទេស ។

បទបញ្ជានេះចែងថា ដើម្បីអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនូវការងារសន្តិសុខ នីតិរដ្ឋ និងសន្តិភាពក្នុងតំបន់ ប្រទេសមីយ៉ាន់ម៉ានឹងអនុវត្តការគ្រប់គ្រងដោយយោធានៅក្នុងតំបន់ជាច្រើននៅទូទាំងប្រទេស ដោយអនុលោមតាមបទប្បញ្ញត្តិពាក់ព័ន្ធនៃរដ្ឋធម្មនុញ្ញបច្ចុប្បន្ននេះ ពោលគឺមេដឹកនាំនៃកងទ័ពមូលដ្ឋានមានទំនួលខុសត្រូវក្នុងការអនុវត្តអភិបាលកិច្ចនិងកិច្ចការប្រព័ន្ធយុត្តិធម៌។ តំបន់ពាក់ព័ន្ធទាំងនេះរួមមានទីប្រជុំជនចំនួន ៣៧ ក្នុងខេត្តចំនួន ៤ និងភូមិភាគចំនួន ៤ ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស