ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពាណិជ្ជកម្មរបស់ប្រទេសចិនសម្រេចបាននូវវឌ្ឍនភាពប្រកបដោយស្ថិរភាពក្នុងឆ្នាំ២០២២
2023-02-03 15:50:58cri
Share with:


 


ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី២ខែកុម្ភៈ។អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្មចិនបានធ្វើបទបង្ហាញថា ពាណិជ្ជកម្មរបស់ប្រទេសចិនសម្រេចបាននូវវឌ្ឍនភាពប្រកបដោយស្ថិរភាពក្នុងឆ្នាំ២០២២។

បើមើលពីវិស័យការប្រើប្រាស់ ទំហំលក់រាយជាសរុបនៃទំនិញប្រើប្រាស់ក្នុងសង្គមបានឈានដល់ ៤៤ ទ្រីលានយាន់ប្រាក់ចិនក្នុងឆ្នាំ ២០២២ ដែលស្មើគ្នានឹងឆ្នាំ ២០២១ ។ និន្នាការអភិវឌ្ឍនៃការប្រើប្រាស់បែបថ្មីគឺមានភាពល្អប្រសើរ។

 

បើមើលពីផ្នែកពាណិជ្ជកម្មបរទេស ទំហំសរុបនៃការនាំចូលនិងនាំចេញទំនិញរបស់ប្រទេសចិនឡើងដល់ ៤២.១ ទ្រីលានយាន់ប្រាក់ចិនក្នុងឆ្នាំ ២០២២ ដែលរក្សាបាននូវឋានៈជាប្រទេសធំបំផុតក្នុងពាណិជ្ជកម្មទំនិញក្នុងរយៈពេល៦ឆ្នាំជាប់ៗគ្នា។

 

បើមើលពីផ្នែកការប្រើប្រាស់ដើមទុនបរទេសវិញឃើញថា ទំហំនៃការវិនិយោគបរទេសរបស់ប្រទេសចិនបានឈានដល់ ១.២ ទ្រីលានយាន់ប្រាក់ចិននៅឆ្នាំ ២០២២ ហើយវានៅតែបន្តស្ថិតនៅជួរមុខក្នុងពិភពលោក។

អ្នកបកប្រែ:马小青
ប្លុកពិសេស