ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនដាស់តឿនឱ្យបុគ្គលិកពាក់ព័ន្ធនៃសហរដ្ឋអាមេរិកកុំធ្វើសកម្មភាពដែលប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់
2023-02-03 15:28:42cri
Share with:

ពេលឆ្លើយតបនឹងការលើកឡើងរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រីMao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី២  ខែកុម្ភៈថា ភាគីចិនដាស់តឿនឱ្យបុគ្គលិកពាក់ព័ន្ធនៃសហរដ្ឋអាមេរិកកុំធ្វើសកម្មភាពទាំងអស់ដែលប៉ះពាល់ដល់ទំនាក់ទំនងចិន-អាមេរិក ក៏ដូចជាសន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់។

តាមការផ្សាយដំណឹងឱ្យដឹងថា លោក McCarthy ប្រធានសភាតំណាងរាស្រ្តអាមេរិកបានថ្លែងកាលពីប៉ុន្មានថ្ងៃមុនថា ប្រទេសចិនគ្មានសិទ្ធិប្រាប់លោកថាពេលណាទៅកន្លែងណានោះទេ។” ទាក់ទិននឹងករណីនេះ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទកាសែតជាប្រចាំនៃក្រសួងការបរទេសចិនកាលពីថ្ងៃទី ២ ខែ កុម្ភៈថា “ ពិភពលោកមានចិនតែមួយ ហើយតៃវ៉ាន់គឺជាផ្នែកមួយរបស់ចិន។” ភាគីចិនដាស់តឿនឱ្យបុគ្គលិកពាក់ព័ន្ធនៃសហរដ្ឋអាមេរិក គោរពតាមគោលការណ៍ចិនតែមួយ និងសេចក្តីប្រកាសរួមចំនួនបីរវាងចិននិងអាមេរិក គឺគោរពតាមក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ និងដោះស្រាយបញ្ហាដែលពាក់ព័ន្ធនឹងតៃវ៉ាន់យ៉ាងត្រឹមត្រូវ បញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន និងចៀសវាងសកម្មភាពទាំងអស់ដែលប៉ះពាល់ដល់ទំនាក់ទំនងចិន-អាមេរិក ក៏ដូចជាសន្តិភាពនិងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ផងដែរ។ ប្រទេសចិននឹងបន្តគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាព និងបូរណភាពទឹកដីជាតិ  ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស