ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កម្មវិធីរាត្រីសមោសរអបអរបុណ្យហែអ្នកតាដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងចាក់ផ្សាយឡើងនៅថ្ងៃទី ៥ ខែកុម្ភៈឆ្នាំ ២០២៣ខាងមុខ
2023-02-03 17:17:50cri
Share with:

នៅថ្ងៃទី ៥ ខែកុម្ភៈ ជាថ្ងៃទី ១៥ នៃខែ១ តាមច័ន្ទគតិចិន គឺជាថ្ងៃបុណ្យហែអ្នកតា ដែលជាពិធីបុណ្យប្រពៃណីមួយនៃប្រទេសចិន។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរៀបចំកម្មវិធី"រាត្រីសមោសរអបអរបុណ្យហែអ្នកតាឆ្នាំ ២០២៣" ដែលនឹងបង្ហាញពីលក្ខណៈប្រពៃណីនៃពិធីបុណ្យហែអ្នកតា តាមរយៈបទចម្រៀង ល្ខោន កីឡាសិល្បៈកាយសម្ព័ន្ធ និងទម្រង់សិល្បៈផ្សេងៗទៀតក្នុងន័យបង្កើនបរិយាកាសពិធីបុណ្យដ៏សប្បាយរីករាយបន្ថែមទៀត។

នៅទីលានវប្បធម៌ក្នុងទីក្រុងចំនួនប្រហែល ៥រយនៅទូទាំងប្រទេសចិននឹងចាក់ផ្សាយកម្មវិធី"រាត្រីសមោសរអបអរបុណ្យហែអ្នកតាឆ្នាំ២០២៣"តាមរយៈអេក្រង់ធំដែលមានរូបភាពច្បាស់ខ្លាំងទម្រង់8kលើវេទិកាផ្សព្វផ្សាយសាធារណៈ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនក៏នឹងចាក់ផ្សាយកម្មវិធី"រាត្រីសមោសរអបអរបុណ្យហែអ្នកតាឆ្នាំ២០២៣"ក្នុងពេលដំណាលគ្នានៅលើវេទិកាជាច្រើនទៅកាន់ពិភពលោក ដើម្បីអញ្ជើញទស្សនិកជននៅក្រៅប្រទេសទទួលយកនូវបរិយាកាសដ៏កក់ក្តៅនិងរីករាយនៃពិធីបុណ្យហែអ្នកតា៕



អ្នកបកប្រែ:翟茜茜
ប្លុកពិសេស