ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការអភិរក្សនិងការស្តារដីសើមឡើងវិញរបស់ប្រទេសចិនទទួលបានលទ្ធផលយ៉ាងលេចធ្លោ
2023-02-03 15:48:13cri
Share with:


 

ថ្ងៃទី ២ ខែកុម្ភៈ គឺជាទិវាតំបន់ដីសើមពិភពលោកលើកទី ២៧ដែលមានប្រធានបទ៖ "ការស្ដារដីសើមឡើងវិញ" ។

ប្រទេសចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិរក្សនិងការស្ដារឡើងវិញនូវដីសើម ដោយបានដាក់ចេញនូវគោលនយោបាយនិងវិធានការមួយចំនួន ដើម្បីជំរុញការអភិរក្សនិងការស្ដារឡើងវិញនូវតំបន់ដីសើម ហើយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។

រដ្ឋបាលជាតិព្រៃឈើនិងវាលស្មៅចិនបានប្រកាសនៅថ្ងៃទី ២ខែកុម្ភៈ ថា ប្រទេសចិនទើបតែបានបន្ថែមតំបន់ដីសើមសំខាន់ៗអន្តរជាតិចំនួន ១៨កន្លែងរួមទាំងតំបន់ដីសើមសំខាន់ៗអន្តរជាតិព្រៃកោងកាងនៅ Futian ទីក្រុង Shenzhen ខេត្តក្វាងទុងផងដែរ ។ រហូតមកដល់បច្ចុប្បន្ននេះ ប្រទេសចិនរួមទាំងអស់មានតំបន់ដីសើមសំខាន់ៗអន្តរជាតិចំនួន៨២កន្លែង

 

បច្ចុប្បន្ននេះ "ផែនការអភិរក្សដីសើមទូទាំងប្រទេសចិន (ឆ្នាំ២០២២-២០៣០)" កំពុងត្រូវបានអនុវត្តជាលំដាប់ ហើយនឹងអនុវត្តជាអាទិភាពនូវគម្រោងអភិរក្សនិងស្តារដីសើមឡើងវិញក្នុងតំបន់សំខាន់ៗចំនួន ៣០កន្លែង។ យោងតាមផែនការ ដល់ឆ្នាំ ២០២៥ ទំហំដីសើមក្នុងប្រទេសទាំងមូល ជាទូទៅនឹងរក្សាស្ថិរភាព ហើយអត្រាអភិរក្សដីសើមនឹងឈានដល់ ៥៥%

 

អ្នកបកប្រែ:马小青
ប្លុកពិសេស