ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហរដ្ឋអាមេរិកឃាត់ទុកផលិតផលអាលុយមីញ៉ូមដែលមកពីតំបន់ស៊ីនជាំង ក្រសួងការបរទេសចិនដាស់តឿនឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការគាបសង្កត់សហគ្រាសចិនដោយគ្មានហេតុផល
2023-02-03 15:19:37cri
Share with:

តាមការផ្សាយដំណឹងឱ្យដឹងថា សហរដ្ឋអាមេរិកយកលេសនូវអ្វីដែលហៅថា “ពលកម្មដោយបង្ខំ”   ឃាត់ទុកផលិតផលអាលុយមីញ៉ូមដែលមកពីតំបន់ស៊ីនជាំង។ទាក់ទិននឹងរឿងនេះ នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី២ខែកុម្ភៈ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានដាស់តឿនឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការគាប់សង្កត់ចំពោះសហគ្រាសប្រទេសចិនដោយគ្មានហេតុផល ។

 លោកស្រី Mao Ning បានថ្លែងថា  សហរដ្ឋអាមេរិកបានប្រើ អ្វីដែលហៅថា“ពលកម្មដោយបង្ខំ” ដែលមិនមានសោះនៅតំបន់ស៊ីនជាំងជាលេស  ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មដែលស្របច្បាប់ក្លាយជាបញ្ហានយោបាយ  ឃាត់ទុកផលិតផលពាក់ព័ន្ធដោយខុសច្បាប់ ដែលបានល្មើសនឹងច្បាប់បទប្បញត្តិពាណិជ្ជកម្មអន្តរជាតិ បំផ្លាញភាពនឹងនរនៃខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ ហើយទីបំផុតក៏នឹងមានផលប៉ះពាល់ដល់សហរដ្ឋអាមេរិកផងដែរ។ ប្រទេសចិនដាស់តឿនឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការធ្វើការគាបសង្កត់ចំពោះសហគ្រាសប្រទេសចិនដោយគ្មានហេតុផល  ហើយប្រទេសចិននឹងចាត់វិធានការចាំបាច់ដើម្បីគាំពារផលប្រយោជន៍ ស្របច្បាប់របស់សហគ្រាសប្រទេសចិនយ៉ាងដាច់ខាត៕

 

អ្នកបកប្រែ:李展精
ប្លុកពិសេស