ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចាប់ពីម៉ោង 00:00 ថ្ងៃទី ៦ ខែកុម្ភៈ ប្រទេសចិននឹងរៀបចំឡើងវិញទាំងស្រុងនូវការទៅមករកគ្នារវាងបុគ្គលិកនៃមហាដីគោកជាមួយតំបន់ហុងកុងនិងម៉ាកាវ
2023-02-03 16:39:05cri
Share with:

នៅថ្ងៃទី ៣ ខែកុម្ភៈ ក្រុមការងារយន្តការបង្ការនិងគ្រប់គ្រងរួមនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញ "សេចក្តីជូនដំណឹងស្តីពីការរៀបចំឡើងវិញទាំងស្រុងនូវការទៅមករកគ្នារវាងបុគ្គលិកនៃមហាដីគោក ជាមួយតំបន់ហុងកុង និងម៉ាកាវ"  ពោលគឺចាប់ពីម៉ោង 0:00 ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៣ ការទៅមករកគ្នារវាងបុគ្គលិកនៃមហាដីគោកជាមួយតំបន់ហុងកុង និងម៉ាកាវត្រូវបានរៀបចំឡើងវិញទាំងស្រុង។ ខ្លឹមសារពាក់ព័ន្ធនៃសេចក្តីជូនដំណឹងនេះមានដូចខាងក្រោម៖

១. រៀបចំឡើងវិញទាំងស្រុងនូវការទៅមករកគ្នារវាងបុគ្គលិកនៃមហាដីគោកជាមួយតំបន់ហុងកុងនិងម៉ាកាវ។

២.  សម្រាប់អ្នកដែលមកពីតំបន់ហុងកុងនិងម៉ាកាវ ប្រសិនបើមិនធ្លាប់ធ្វើដំណើរទៅកាន់បរទេសក្នុងរយៈពេល ៧ថ្ងៃកន្លងមក នោះពេលចូលដែនមហាដីគោក មិនត្រូវការលទ្ធផលអវិជ្ជមាននៃការធ្វើតេស្តអាស៊ីតនុយក្លេអ៊ីកដែលបានធ្វើមុនពេលធ្វើដំណើរនោះទេ។

៣. បន្ទាប់ពីមកដល់ច្រកចូលដែន បុគ្គលិកមកពីតំបន់ហុងកុងនិងម៉ាកាវត្រូវបំពេញបែបបទឆ្លងគយជាចាំបាច់ជាមួយនឹងលេខកូដសុខភាពដែលរាយការណ៍ទៅជូនគយ។

៤. ដើម្បីធានាការឆ្លងដែនរបស់បុគ្គលិក និងការដឹកជញ្ជូនអ្នកដំណើរឆ្លងដែនឱ្យមានសុវត្ថិភាព សណ្តាប់ធ្នាប់ និងភាពរលូន ច្រកចេញចូលនៅមហាដីគោកដែលនៅជាប់នឹងតំបន់ហុងកុង និងម៉ាកាវគួរតែបើកឱ្យដំណើរការបានច្រើនតាមដែលអាចធ្វើទៅបាន ហើយវិធានការដែលផ្តល់កិច្ចសម្រួលដល់ការឆ្លងដែនគួរតែដាក់ចេញឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស