ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ថវិកាការពារជាតិឆ្នាំសារពើពន្ធឆ្នាំ២០២៣-២០២៤របស់ឥណ្ឌានឹងកើនឡើងដល់៥.៩៤ទ្រីលានរូពី បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២បានកើនឡើង១៣%
2023-02-03 15:13:50cri
Share with:

ថ្ងៃទី១ខែកុម្ភៈតាមម៉ោងក្នុងតំបន់ ប្រទេសឥណ្ឌាបានប្រកាសផែនការថវិកាឆ្នាំសារពើពន្ធឆ្នាំ២០២៣ដល់២០២៤ ដែលជាថវិកាកើនឡើងធំបំផុតក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសឥណ្ឌា ។ ព្រមពេលជាមួយគ្នានេះ ឥណ្ឌាថែមទាំងបានដំឡើងថវិកាការពារជាតិដល់៥.៩៤ទ្រីលានរូពី ដែលបានកើនឡើង១៣%បើប្រៀបធៀបនឹងស្ថិតិប៉ាន់ប្រមាណជំហានដំបូងកាលពីមុន។

តាមការចុះផ្សាយដំណឹងរបស់ទីភ្នាក់សារព័ត៌មានReuters កាលពីថ្ងៃទី១ខែកុម្ភៈបានឱ្យដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ លោក Modi នាយករដ្ឋមន្រ្តីឥណ្ឌាបានបង្កើនការចំណាយថវិកាទៅលើការកសាងទំនើបកម្មយោធា របស់ឥណ្ឌា។ លោក Laxman Behera អ្នកជំនាញកិច្ចការការពារនៃសកលវិទ្យាល័យ Jawaharlal Nehru ក្រុងញូវដេលីប្រទេសឥណ្ឌាបានថ្លែងថា  ដោយសារសេដ្ឋកិច្ចឥណ្ឌានឹងងើបឡើងវិញទន្ទឹមនិងការកែសម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺឆ្លង តាមការប៉ាន់ប្រមាណ ប៉ុន្មានឆ្នាំខាងមុខនេះថវិកាការពារជាតិរបស់ឥណ្ឌាប្រហែលនឹងកើនឡើងថែមមួយកម្រិតទៀត៕

អ្នកបកប្រែ:李展精
ប្លុកពិសេស