ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ហ្វីលីពីនអនុញ្ញាតឱ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានយោធារបស់ខ្លួន ក្រសួងការបរទេសចិនឆ្លើយតបថា៖ ប្រទេសក្នុងតំបន់គួរតែជៀសវាងកុំឱ្យមានការបង្ខិតបង្ខំដោយសហរដ្ឋអាមេរិក
2023-02-03 15:47:19cri
Share with:

 

យោងតាមដំណឹងឱ្យដឹងថា សហរដ្ឋអាមេរិកនិងហ្វីលីពីនបានប្រកាសកិច្ចព្រមព្រៀងមួយកាលពីថ្ងៃទី២ ខែកុម្ភៈ ដោយអនុញ្ញាតឱ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានយោធាចំនួន៤ នៅក្នុងប្រទេសហ្វីលីពីន។

ទាក់ទិននឹងករណីនេះ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបថា ជានិច្ចកាលប្រទេសចិនបានយល់ឃើញថា កិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិនិងផ្នែកសន្តិសុខរវាងប្រទេសនានាគួរតែអំណោយផលដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ ហើយមិនគួរសំដៅចំពោះភាគីទី៣ ឬប៉ះពាល់ដល់ផលប្រយោជន៍របស់ភាគីទីបីឡើយ។

អាមេរិកគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ដោយនៅតែបន្តពង្រឹងការដាក់ពង្រាយយោធារបស់ខ្លួននៅក្នុងតំបន់ដោយប្រកាន់គំនិតផលបូកសូន្យ ដែលធ្វើឲ្យតំបន់មានភាពតានតឹងកាន់តែធ្ងន់ធ្ងរ និងបង្កគ្រោះថ្នាក់ដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។ ប្រទេសក្នុងតំបន់គួរតែរក្សាការប្រុងប្រយ័ត្នចំពោះបញ្ហានេះ និងជៀសវាងកុំឱ្យមានការបង្ខិតបង្ខំនិងប្រើប្រាស់ដោយសហរដ្ឋអាមេរិក។

អ្នកបកប្រែ:马小青
ប្លុកពិសេស