ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកយាមល្បាតដងទន្លេ
2023-02-03 11:02:34cri
Share with:

លោកShenDamingជាអ្នកយាមល្បាតដងទន្លេថ្នាក់មូលដ្ឋាននៅប្រទេសចិន។ដងទន្លេដែលលោកទទួលខុសត្រូវគឺផ្នែកភូមិNanyangនៃទន្លេShuangyangxi។ទន្លេShuangyangxiជាទន្លេមួយក្នុងខេត្តFujianភាគអាគ្នេយ៍ប្រទេសចិន និងជាប្រភពទឹកស្អាតសំខាន់សម្រាប់ប្រជាពលរដ្ឋនៅតំបន់អាគ្នេយ៍ខេត្តនេះ។

នៅវេលាម៉ោង៣រសៀលជារៀងរាល់ថ្ងៃ លោកShendamingទៅយាមល្បាតតាមដងទន្លេ បោសសម្អាតសំរាមក្នុងទន្ល លោកឃាត់គេកុំឱ្យបញ្ចេញទឹកស្អុយចូលទន្លេ និងហាមមិនឱ្យបង់សំណាញ់នេសាទក្នុងទន្លេផងដែរ។ក្រៅពីនេះ លោកនៅថតពីស្ថានភាពល្បាតទន្លេរួចបង្ហោះចេញទៅ ចែករំលែកឱ្យភូមិដែលនៅតាមដងទន្លេ ដើម្បីឱ្យពួកគេយល់ពីស្ថានភាពបច្ចុប្បន្នរបស់ទន្លេShuangyangxi

របបអ្នកយាមល្បាតដងទន្លេជារបបអ្នកទទួលខុសត្រូវដែលរដ្ឋាភិបាលចិនបានចាត់តាំង ដើម្បីគ្រប់គ្រងនិងគាំពារធនធានទឹកជាតិ។នៅថ្ងៃបុណ្យចូលឆ្នាំថ្មីឆ្នាំ២០១៧ នៅក្នុងសុន្ទរកថាជូនពរឆ្នាំថ្មី លោកXi Jinpingប្រធានរដ្ឋចិនបានប្រកាសថា ទន្លេនីមួយៗនៅប្រទេសចិនសុទ្ធតែត្រូវមានអ្នកយាមល្បាត។ឆ្នាំ២០១៨ ខេត្តទាំងអស់នៅមហាដីគោកចិនសុទ្ធតែបង្កើតរបបអ្នកយាមល្បាត។

ការបម្រែបម្រួលទឹកធ្វើឱ្យឧស្សាហកម្មតែនៅភូមិNanyangដែលលោកShenDamingកំពុងរស់នៅអភិវឌ្ឍយ៉ាងឆាប់រហ័ស ផ្ទៃដីដុះដាំតែក្នុងតំបន់បានអភិវឌ្ឍពីមិនដល់២៥០ហិកតារហូតដល់ជិត៧០០ហិកតា តម្លៃទិន្នផលប្រចាំឆ្នាំជិត១១៣លានយាន់ប្រាក់ចិន៕


អ្នកបកប្រែ:刘妍
ប្លុកពិសេស