ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គលេខាធិការអង្គការណាតូនិយាយបំផ្លើសពីការគំរាមកំហែងរបស់ប្រទេសចិន ក្រសួងការបរទេសចិនថ្លែងថា អាស៊ីប៉ាស៊ីហ្វិកមិនមែនជាសង្វៀនភូមិសាស្ត្រនយោបាយនោះឡើយ
2023-02-02 15:18:24cri
Share with:

 ពេលឆ្លើយតបទៅនឹងការលើកឡើងរបស់អគ្គលេខាធិការអង្គការណាតូទាក់ទិននឹងប្រទេសចិន  លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងកាលពីថ្ងៃទី១ ខែកុម្ភៈថា អាស៊ីប៉ាស៊ីហ្វិកមិនមែនជាសង្វៀនភូមិសាស្ត្រនយោបាយនោះទេ ហើយការប្រឈមមុខដាក់គ្នាដោយចិត្តគំនិតសង្រ្គាមត្រជាក់មិនត្រូវបានស្វាគមន៍នោះឡើយ។

តាមការផ្សាយដំណឹងឱ្យដឹងថា អគ្គលេខាធិការអង្គការណាតូបានថ្លែងក្នុងអំឡុងពេលធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនថា ណាតូត្រូវតែរក្សាការសាមគ្គីគ្នា និងភាពរឹងមាំដើម្បីឆ្លើយតបនឹងការគំរាមកំហែងផ្នែកសន្តិសុខពីប្រទេសចិន" ។

ទាក់ទិននឹងករណីនេះ   លោកស្រី Mao Ning  អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងថា ជានិច្ចកាល ប្រទេសចិនតែងតែជាអ្នកគាំពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។ ចំពោះបញ្ហាចំណុចក្តៅ ប្រទេសចិនតែងតែជួយនិយាយបញ្ចុះបញ្ចូលនិងផ្សះផ្សាយ៉ាងសកម្មដើម្បីឱ្យឈានដល់កិច្ចពិភាក្សាដោយសន្តិភាព ដើម្បីកាត់បន្ថយភាពតានតឹង ។ ណាតូគួរតែពិចារណាឱ្យបានហ្មត់ចត់ថា តើខ្លួនបានដើរតួនាទីអ្វីក្នុងការរក្សាសន្តិសុខអឺរ៉ុប ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស