ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនអំពាវនាវឱ្យភាគីតៃវ៉ាន់រៀបចំឡើងវិញនូវការហោះហើរត្រង់រវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់
2023-02-02 15:30:23cri
Share with:

លោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានឆ្លើយតបអ្នកសារព័ត៌មានក្នុងសន្និសីទកាសែតដែលមានអ្នកសារព័ត៌មានបានលើកឡើងថា តាមការផ្សាយដំណឹងឱ្យដឹងថា ស្ថាប័នអាកាសចរណ៍ចិនដីគោកបានឆ្លងតាមរយៈមធ្យោបាយទំនាក់ទំនងនៃ«កិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់»ដោយជំរុញឱ្យភាគីតៃវ៉ាន់រៀបចំឡើងវិញនូវការហោះហើរត្រង់រវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់។សុំអ្នកនាំពាក្យជួយបញ្ជាក់ព្រមទាំងពន្យល់ពីការពិចារណាពាក់ព័ន្ធ។

ទាក់ទិននឹងរឿងនេះ លោកស្រី  Zhu Fenglian បានឆ្លើយតបថា ថ្ងៃទី១ខែកុម្ភៈ ស្ថាប័នអាកាសចរណ៍ចិនដីគោកបានឆ្លងតាមរយៈមធ្យោបាយទំនាក់ទំនងនៃ«កិច្ចព្រមព្រៀងការដឹកជញ្ជូនតាមផ្លូវអាកាសរវាង ត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់» ដើម្បីផ្ញើសារទៅកាន់ភាគីតៃវ៉ាន់ដោយលើកឡើងថា បច្ចុប្បន្ន ស្ថានការណ៍រាតត្បាតនៃជំងឺឆ្លងនៅត្រើយទាំងសងខាងសុទ្ធតែមានលំនឹងវិញហើយគឺជាឱកាសដ៏ល្អសម្រាប់រៀបចំឡើងវិញថែមមួយកម្រិតទៀតនូវការដំណើរការដោយប្រក្រតីនូវជើងហោះហើររវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់  សង្ឃឹមថាភាគីទាំងពីរចិនដីគោកនិងតំបន់តៃវ៉ាន់អាចដើរស្របតាមទិសដៅតែមួយ ដើម្បីជំរុញការរៀបចំនិងដំណើរការដោយប្រក្រតីភាពឡើងវិញនូវជើងហោះហើររវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ដែលអាចពិចារណាជាអាទិភាពចំពោះការរៀបចំឡើងវិញនូវការហោះហើរត្រង់រវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ចំនួន១៦កន្លែងដែលបងប្អូនជនរួមជាតិតៃវ៉ាន់បានចាប់អារម្មណ៍ខ្លាំងនោះដូចជាក្រុងក្វាំងចូវជាដើម ។ យើងយល់ឃើញថា បងប្អូនជនរួមជាតិនៃត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់មានឆន្ទៈខ្លាំងចំពោះការសម្រេចការប្រាស្រ័យទាក់ទងដោយប្រក្រតីភាពឡើងវិញ យើងយកចិត្តទុកដាក់ខ្ពស់ព្រមនិងបានធ្វើការងារត្រៀមរៀបចំពាក់ព័ន្ធដោយគ្រប់ជ្រុងជ្រោយរួចហើយ យើងរំពឹងទុកថាតំបន់តៃវ៉ាន់អាចថែរក្សាសមិទ្ធផលដែលទទួលបានដោយមិនងាយស្តីពីការហោះហើរត្រង់រវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ បន្តជំរុញការរៀបចំការដំណើរការដោយប្រក្រតីភាពឡើងវិញនូវជើងហោះហើររវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ដើម្បីផ្តល់ផលប្រយោជន៍ដល់បងប្អូនជនរួមជាតិនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់៕

អ្នកបកប្រែ:李展精
ប្លុកពិសេស