ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រៀនចំណេះដឹងចាស់ឡើងវិញទទួលបានចំណេះដឹងថ្មី៖ 天下为公/ពិភពលោកគឺរបស់ប្រជាជន
2023-02-02 09:35:41cri
Share with:

“天下为公”/ពិភពលោកគឺរបស់ប្រជាជន។

 ឃ្លានេះដកស្រង់ពីសៀវភៅចិនបុរាណ «礼记» ( កំណត់ត្រាអំពីអតិថិធម៌ ) ជាទស្សនទាននយោបាយអំពីការកសាងសង្គមសុខដុមរមនារបស់ជនជាតិចិនបុរាណ។

 

 «礼记» ជាគម្រងសៀវភៅរបស់ប្រទេសចិនបុរាណដែលមានប្រវត្តិសាស្ត្រជាង២ពាន់ឆ្នាំ។ គម្រងសៀវភៅ «礼记»  ចែកជា ២០ក្បាល បានចងក្រងអត្ថបទចំនួន ៤៩ អត្ថបទនៃលទ្ធិខុងជឺ ស្តីអំពីការយល់ដឹងចំពោះទស្សនវិជ្ជា  ការអប់រំ នយោបាយ  សោភ័ណវិទ្យាជាដើម ដូចជាគំនិតអំពីអវកាស ចំពោះឆាកជីវិត ការលើកកម្ពស់សមត្ថភាពរបស់ខ្លួន យន្តការអប់រំ វិធីបង្រៀន វិធីគ្រប់គ្រង  និងគំនិតនយោបាយជាដើម    ជាសៀវភៅដែលកត់ត្រាពីគុណធម៌និងសច្ចធម៌។

      ប្រជាជនចិនលើកតម្កើងទស្សនៈ  សុខដុម គឺជារឿងសំខាន់ ។ ប្រជាជនចិនសម្គាល់ថា ពិភពលោកគឺរបស់ប្រជាជន  សច្ចធម៌គឺកសាងសង្គមសុខដុមដែលប្រជាជនគ្រប់ប្រទេសរួមរស់ជាមួយគ្នាយ៉ាងសុខសាន្តត្រាណ ។ សច្ចធម៌មិនឯកោទេ ពិភពលោកទាំងមូលគឺជាមហាគ្រួសារតែមួយ

ពិភពលោកកំពុងប្រឈមមុខនឹងសភាពជាប់គាំងដែលនិម្មាបនកម្មសកលមានការប្រែប្រួល ដែលមិនធ្លាប់មានក្នុងរយៈពេលមួយរយឆ្នាំកន្លងមក។  លោក Xi Jinping មេដឹកនាំប្រទេសចិនបានលើកឡើងគំនិតផ្តួចផ្តើមអំពីការបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិ។  ប្រទេសចិនបានផ្តល់ជូនចំពោះសកលលោកនូវផែនការអភិបាលកិច្ចសកល  ដែលមានប្រភពពីឧត្តមគតិស្តីពី “កសាងពិភពលោកឱ្យល្អបវរ” នៃវប្បធម៌ដ៏ល្អផូរផង់របស់ប្រជាជាតិចិន។

       បន្ទាប់ពីបក្សកុម្មុយនីស្តចិនកាន់អំណាចគឺបានបន្តប្រកាន់ខ្ជាប់មនោសញ្ចេតនានិងទំនួលខុសត្រូវ ដែល “ផ្តោតសំខាន់លើបំណងប្រាថ្នាទូទៅរបស់សកលលោក និងចាត់ទុកផលប្រយោជន៍សកលជាសំខាន់ ”  ដើម្បីបង្កើតកាលានុវត្តភាពតាមរយៈការបើកទូលាយ  ដោះស្រាយបញ្ហាលំបាកតាមរយៈកិច្ចសហប្រតិបត្តិការ  ។ 

       សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានគូសបញ្ជាក់ថា  ប្រទេសចិនប្រកាន់ខ្ជាប់នូវកម្មវត្ថុនៃគោលនយោបាយការទូតដែលគាំពារសន្តិភាពពិភពលោក  និងជំរុញការអភិវឌ្ឍរួមគ្នា ខិតខំជំរុញការបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិ ដើម្បីឱ្យការអភិវឌ្ឍរបស់ប្រទេសចិនក្លាយជាកាលានុវត្តភាពថ្មីនៃពិភពលោកដោយឥតឈប់ឈរ៕



អ្នកបកប្រែ:邓倩
ប្លុកពិសេស