ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ៖ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបានបង្កើតផលប្រយោជន៍ផ្នែកសង្គមនិងសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព
2023-02-02 15:10:07cri
Share with:


 

ថ្ងៃទី ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានចេញផ្សាយអត្ថបទវាយតម្លៃជាវិជ្ជមានចំពោះសមិទ្ធផលនិងឥទ្ធិពលនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានលើកឡើងក្នុងអត្ថបទនេះថា ក្នុងរយៈពេលជិតមួយឆ្នាំបន្ទាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ឥឡូវនេះកីឡដ្ឋានរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាទាំងអស់បានផ្តល់សេវាកម្មដល់សាធារណជន និងអត្តពលិកក្នុងតំបន់។ ឧស្សាហកម្មកីឡាព្រិលទឹកកករបស់ប្រទេសចិនកំពុងរីកចម្រើនយ៉ាងផុលផុស

 

កីឡាអូឡាំពិករដូវរងាបានទាក់ទាញជនជាតិចិនប្រហែល ៣៤៦ លាននាក់ឱ្យចូលរួមលេងកីឡាព្រិលទឹកកក ដែលបានបង្កើតផលប្រយោជន៍ផ្នែកសង្គមនិងសេដ្ឋកិច្ចយ៉ាងទូលំទូលានិងប្រកបដោយនិរន្តរភាពសម្រាប់ប្រជាជនចិន។ យោងតាមការព្យាករណ៍របស់វិទ្យាស្ថានសិក្សាទេសចរណ៍ចិនឱ្យដឹងថា ក្នុងអំឡុងពេលរដូវកាលព្រិលទឹកកក ចន្លោះពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៥ ឧស្សាហកម្មទេសចរណ៍រដូវរងារបស់ប្រទេសចិនត្រូវបានរំពឹងថានឹងទទួលបានភ្ញៀវទេសចរចំនួនជាង ៥២០ លាននាក់ ហើយទំហំចំណូលត្រូវបានព្យាករណ៍ថានឹងលើសពី ៧២០ ពាន់លានយាន់ប្រាក់ចិន

លើសពីនេះទៅទៀត ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបានបន្សល់កេរដំណែលដ៏សំខាន់ផ្នែកសមភាពយេនឌ័រទៀតផង។ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងមានសមាមាត្រអត្តពលិកស្ត្រីច្រើនជាងគេនៅក្នុងចំណោមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាមុនៗ

អ្នកបកប្រែ:马小青
ប្លុកពិសេស