ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបង្ហាញថា ឆ្នាំនេះសេដ្ឋកិច្ចចិននឹងបញ្ចេញកម្លាំងរស់រវើកនិងសក្តានុពលយ៉ាងពេញលេញ
2023-02-02 15:15:11cri
Share with:

លោកស្រី Mao Ning  អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងខណៈពេលឆ្លើយតបសំណួរអំពីកំណើនសេដ្ឋកិច្ចនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី១ខែកុម្ភៈ ថា  ឆ្នាំនេះសេដ្ឋកិច្ចចិននឹងបញ្ចេញកម្លាំងរស់រវើកនិងសក្តានុពលយ៉ាងពេញលេញ បន្តបំពេញបន្ថែមជំនឿចិត្តនិងកម្លាំងចលករចំពោះសេដ្ឋកិច្ចពិភពលោក ។

តាមការចុះផ្សាយដំណឹងឱ្យដឹងថា  ថ្មីៗកន្លងទៅនេះ អង្គការសហប្រជាជាតិបានចេញរបាយការណ៍ស្តីពី«និន្នាការនិងចក្ខុវិស័យសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៣»  ដោយប៉ាន់ប្រមាណថាក្នុងបរិបទកំណើនសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៣ដែលធ្លាក់ចុះត្រឹម១.៩% នោះ កំណើនសេដ្ឋកិច្ចចិននឹងកើនឡើងដល់៤.៨% ។ លើសពីនេះទៅទៀត «របាយការណ៍សស្តីពីចក្ខុវិស័យសេដ្ឋកិច្ចពិភពលោក »ដែលអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានចេញផ្សាយកាលពីពេលថ្មីៗនេះក៏សម្រួលដំឡើងការព្យាករណ៍ចំពោះកំណើនសេដ្ឋកិច្ចចិនដល់៥.២%ផងដែរ។

ទាក់ទិននឹងរឿងនេះ លោកស្រី Mao Ning បានថ្លែងថា យើងពោរពេញទៅដោយជំនឿចិត្តចំពោះអនាគតនៃការអភិវឌ្ឍរបស់សេដ្ឋកិច្ចចិន៕

អ្នកបកប្រែ:李展精
ប្លុកពិសេស