ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រំលឹកអ្វីដែលធ្លាប់រៀនរួចទទួលបានចំណេះដឹងថ្មី៖«ម៉ឹងជឺ(孟子)»
2023-02-02 16:14:08cri
Share with:

    លោកXi Jinpingប្រធានរដ្ឋចិនតែងតែដកស្រង់ពាក្យសម្តីដ៏ល្បីឈ្មោះពីសៀភៅឈ្មោះ«ម៉ឹងជឺ(孟子)»ក្នុងសុន្ទរកថា។

    ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ពេលរៀនសូត្រជាក្រុមលើកទី១៥នៃការិយាល័យគោលនយោបាយមជ្ឈិមចិនអាណត្តិទី១៩ លោកXi Jinpingប្រធានបានលើកឡើងថា ឆ្នាំ២០១៩ជាខួប៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន បក្សកុម្មុយនីស្តចិនបានកាន់អំណាច៧០ឆ្នាំនៅទូទាំងប្រទេសចិន។ចាស់បុរាណបានពោលថា៖ “ព្រួយបារម្ភពីបញ្ហានានាធ្វើឱ្យមនុស្សរីកចម្រើន គិតតែសប្បាយសុខស្រួលធ្វើឱ្យមនុស្សវិនាសអន្តរាយ(生于忧患,死于安乐)។បក្សកុម្មុយនីស្តចិនក្នុងឋានៈជាបក្សធំទី១លើពិភពលោក គ្មានកម្លាំងខាងក្រៅអាចផ្ដួលរំលំយើងបានទេ អ្នកដែលអាចផ្ដួលរំលំយើងបានមានតែខ្លួនយើង។

    “ព្រួយបារម្ភពីបញ្ហានានាធ្វើឱ្យមនុស្សរីកចម្រើន គិតតែសប្បាយសុខស្រួលធ្វើឱ្យមនុស្សវិនាសអន្តរាយ(生于忧患,死于安乐)” ដកស្រង់ចេញមកពីសៀវភៅ«ម៉ឹងជឺ(孟子)» មានន័យថា ការព្រួយបារម្ភធ្វើឱ្យមនុស្សរស់នៅដោយវិវឌ្ឍទៅមុខ ស្រណុកសុខស្រួលធ្វើឱ្យមនុស្សមិនចម្រុងចម្រើនឡើយ។

«ម៉ឹងជឺ(孟子)»ជាសៀវភៅមួយក្នុងចំណោមសៀវភៅលទ្ធិខុងជឺដ៏ល្បីឈ្មោះ កត់ត្រានូវគំនិតអភិបាលកិច្ចរដ្ឋនិងយុទ្ធសាស្ត្រនយោបាយរបស់លោកម៉ឹងជឺ(Mencius)ដែលជាអ្នកប្រាជ្ញក្នុងសម័យចាន់គួក និងត្រូវបានកត់ត្រានិងរៀបរៀងដោយលោកម៉ឹងជឺនិងសិស្សរបស់លោក។

«ម៉ឹងជឺ(孟子)»មាន៧ជំពូកនិង១៤ភាគដែលសម្បូរទៅដោយខ្លឹមសារ ពាក់ព័ន្ធនឹងនយោបាយ ទស្សនវិជ្ជា សីលធម៌ សេដ្ឋកិច្ច អប់រំនិងអក្សរសិល្ប៍ជាដើម ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សម័យកាលជំនាន់ក្រោយ។

ម៉ឹងជឺជានិមិត្តរូបតំណាងដ៏សំខាន់នៃលទ្ធិខុងជឺ លោកបន្តវេននិងអភិវឌ្ឍគំនិតខុងជឺ ហើយត្រូវហៅថាជាអរិយបុគ្គល និងត្រូវបានគេហៅបញ្ចូលជាមួយនឹងខុងជឺថាខុងម៉ឹង ។ម៉ឹងជឺផ្តួចផ្តើមឱ្យធ្វើតាមស្តេចសំខាន់មុនៗ ធ្វើរាជកិច្ចប្រកបដោយគុណធម៌ និងអនុវត្តគោលនយោបាយចាត់ទុកប្រជាជនជាចម្បងដែលហៅថា៖រាស្ត្រសំខាន់ជាងក្សត្រ


 

អ្នកបកប្រែ:刘妍
ប្លុកពិសេស