ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Abbas ប្រធានាធិបតីប៉ាឡេស្ទីន ជួបសន្ទនាជាមួយលោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក
2023-02-01 15:15:04cri
Share with:

លោក Abbas ប្រធានាធិបតីប៉ាឡេស្ទីន បានជួបពិភាក្សាការងារជាមួយលោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក នៅទីក្រុង Ramallah ប្រទេសប៉ាឡេស្ទីន កាលពីថ្ងៃទី ៣១ ខែមករា។ ភាគីទាំងពីរបានពិភាក្សាអំពីភាពតានតឹងបច្ចុប្បន្នរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល។

យោងតាមការផ្សាយដំណឹងរបស់ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីនឱ្យដឹងថា លោក Abbas បានថ្លែងក្នុងកិច្ចជំនួបថា រដ្ឋាភិបាលអ៊ីស្រាអែលគួរតែ "ទទួលខុសត្រូវទាំងស្រុង" ចំពោះស្ថានការណ៍តានតឹងនៅក្នុងទឹកដីប៉ាឡេស្ទីន។ លោកបានអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនការដាក់សម្ពាធលើអ៊ីស្រាអែលឱ្យបញ្ចប់វិធានការឯកតោភាគីរបស់ខ្លួន ព្រមទាំងគាំទ្រប៉ាឡេស្ទីនឱ្យទទួលបានសិទ្ធិជាសមាជិកនៃអង្គការសហប្រជាជាតិជាផ្លូវការ។

 ជាការឆ្លើយតប លោកBlinken បានរម្លឹកជាថ្មីថា សហរដ្ឋអាមេរិកគាំទ្រ "ផែនការប្រទេសពីរ" លើបញ្ហាប៉ាឡេស្ទីន-អ៊ីស្រាអែល ហើយសូមអំពាវនាវឱ្យភាគីទាំងអស់ចាត់វិធានការដើម្បីកាត់បន្ថយភាពតានតឹងរវាងប៉ាឡេស្ទីន និង អ៊ីស្រាអែល  ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស