ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ផ្ទះស្ថិតក្នុងភ្នំបៃតង
2023-02-01 11:04:16cri
Share with:

     លោក Ge Yuande ឆ្នាំនេះអាយុ ៦០ឆ្នាំហើយ  កាលពីក្មេង លោកជាកម្មករដឹកថ្មម្នាក់នៅភូមិ Yucun  ខេត្ត Zhejiang  ភាគខាងកើតប្រទេសចិន។ ការជីករករ៉ែថ្ម បានធ្វើឱ្យភូមិ Yucun  ដែលស្ថិតក្នុងធម្មជាតិស្អាតត្រូវបានបំពុលយ៉ាងធ្ងន់ធ្ងរ   ហើយក៏បានបណ្តាលឱ្យអ្នកភូមិជាច្រើនដូចជាលោក Ge Yuande ជាដើម កើតជំងឺយ៉ាងធ្ងន់ធ្ងរដែលបណ្ដាលមកពីធ្វើការលើសទម្ងន់។

      កាលពីឆ្នាំ២០០៥  លោក Xi Jinping ដែលកាលនោះជាលេខាធិការគណកម្មាការបក្សកុម្មុយនីស្តចិនប្រចាំខេត្ត Zhejiang  បានអញ្ជើញទៅត្រួតពិនិត្យការងារតាមភូមិ Yucun  ហើយបានលើកឡើងជាលើកទីមួយថា “ទឹកស្អាតនិងភ្នំបៃតងជាភ្នំមាសភ្នំប្រាក់”។ ក្រោមការណែនាំនៃទស្សនៈនេះ ភូមិ Yucun  បានបិទសហគ្រាសដែលបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរដូចជារោងរ៉ែកំបោរ    រោងចក្រស៊ីម៉ង់ត៍ជាបណ្តើរៗ   ហើយបានផ្តោតលើការអភិវឌ្ឍតាមរយៈអេកូឡូស៊ី និងកែលម្អបរិស្ថាន  ដែលប្រែខ្លួនពីតំបន់រ៉ែជាតំបន់ទេសចរណ៍។

        បរិស្ថានអេកូឡូស៊ីដ៏ស្អាតបានទាក់ទាញភ្ញៀវទេសចរណ៍មកដើរលេងជាហូរហែលោក Ge Yuande បានសាងសង់ផ្ទះសំណាក់ ។ ឥឡូវនេះ ការងារសំខាន់របស់លោកគឺបម្រើភ្ញៀវទេសចរណ៍  ធ្វើការងាយៗ ចំណូលក៏ច្រើនទៀត។ ពេលទំនេរ  លោកទៅរកថ្មប្លែកៗក្នុងភ្នំ   ដើម្បីកែច្នៃជាវត្ថុអនុស្សាវរីយ៍ដាក់លក់តាមហាង។ ជាមួយការកែសម្រួលយ៉ាងល្អនៃបរិស្ថាន  ទំពាំងឬស្សីក្នុងភ្នំក៏លូតលាស់យ៉ាងល្អដែរ។ ពេលមានទំពាំង លោកឡើងភ្នំជីកយកទំពាំង ភ្លក់រសជាតិបន្លែធម្មជាតិជាមួយក្រុមគ្រួសារ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស