ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះសហរដ្ឋអាមេរិកដែលប្រើអំណាចរដ្ឋតែផ្តេសផ្តាស ដើម្បីគាបសង្កត់សហគ្រាសចិនដោយគ្មានដែនកំណត់និងគ្មានហេតុផល
2023-02-01 11:51:54cri
Share with:

កាលពីថ្ងៃទី ៣១ ខែមករា លោកស្រីMao Ning  អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។ អ្នកសារព័ត៌មានបានសួរថា តាមការផ្សាយដំណឹងឱ្យដឹងថា រដ្ឋាភិបាលរបស់លោក Biden បានទាមទារឱ្យហាមឃាត់ការនាំចេញផលិតផលបច្ចេកវិទ្យាខ្ពស់ទៅឱ្យសហគ្រាសចិន។ តើភាគីចិនមានការយល់ឃើញយ៉ាងណាអំពីករណីនេះ?

លោកស្រី Mao Ning បានឆ្លើយតបថា ប្រទេសចិនផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះដំណឹងពាក់ព័ន្ធ ហើយកំពុងតាមដានពីស្ថានភាពពាក់ព័ន្ធយ៉ាងដិតដល់។ ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសហរដ្ឋអាមេរិកដែលធ្វើឱ្យគំនិតសន្តិសុខជាតិមានភាពទូទៅជ្រុល ហើយប្រើអំណាចរដ្ឋតែផ្តេសផ្តាសដើម្បីគាបសង្កត់ក្រុមហ៊ុនចិនដោយគ្មានដែនកំណត់។ ទង្វើបែបនេះបានបំពានលើគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងបទប្បញ្ញាត្តិសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ បានប៉ះពាល់ដល់ជំនឿចិត្តរបស់សហគមន៍អន្តរជាតិចំពោះបរិយាកាសធុរកិច្ចរបស់សហរដ្ឋអាមេរិក។ វាគឺជាអនុត្តរភាពផ្នែកបច្ចេកវិទ្យាយ៉ាងច្បាស់ក្រឡែត។ ប្រទេសចិននឹងបន្តការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស