ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Keqiang នាយករដ្ឋមន្ត្រីចិនអញ្ជើញត្រួតពិនិត្យការងារនៅធនាគារប្រជាជនចិន និងរដ្ឋបាលជាតិគ្រប់គ្រងអត្រាប្តូររូបិយប័ណ្ណចិន និងធ្វើអធិបតីក្នុងពិធីសំណេះសំណាល
2023-02-01 14:58:42cri
Share with:


នៅថ្ងៃទី ៣០ ខែមករា នាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានអញ្ជើញត្រួតពិនិត្យការងារនៅធនាគារប្រជាជនចិន និងរដ្ឋបាលជាតិគ្រប់គ្រងអត្រាប្តូររូបិយប័ណ្ណចិន និងធ្វើអធិបតីក្នុងពិធីសំណេះសំណាល។លោកបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវអនុវត្តតាមគំនិតសង្គមនិយមប្រកបដោយលក្ខណៈចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping អនុវត្តតាមការរៀបចំចាត់ចែងនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ក្នុងន័យដើរតួនាទីដែលហិរញ្ញវត្ថុគាំទ្រនិងលំនឹងម៉ាក្រូសេដ្ឋកិច្ចបន្ថែមទៀត ។ ធ្វើឱ្យប្រសើរឡើងនូវកម្រិតសេវាកម្មហិរញ្ញវត្ថុជាបន្តបន្ទាប់ រក្សាដំណើរការសេដ្ឋកិច្ចក្នុងចន្លោះសមហេតុផល ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។

 

នៅក្នុងមជ្ឈមណ្ឌលកិច្ចការប្តូររូបិយប័ណ្ណមជ្ឈិមចិន លោក Li Keqiang បានសំណេះសំណាលជាមួយបុគ្គលិកការងារ និងបានកោតសរសើរពីប្រាក់ចំណូលអាជីវកម្មដ៏ល្អនៃរូបិយប័ណ្ណបម្រុង។ លោកបានថ្លែងថា ការបើកចំហ គឺជាគោលនយោបាយជាតិជាមូលដ្ឋាន សេដ្ឋកិច្ចចិនបានរួមបញ្ចូលយ៉ាងស៊ីជម្រៅជាមួយពិភពលោក រូបិយប័ណ្ណបម្រុងបានឆ្លុះបញ្ចាំងពីជំនឿចិត្តរបស់អន្តរជាតិចំពោះការធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយប្រទេសចិន។ការលំនឹងអត្រាប្តូរប្រាក់គឺទាក់ទងទៅនឹងស្ថិរភាពនៃស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំងមូល។

អ្នកបកប្រែ:马小青
ប្លុកពិសេស