ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំនាញប្រទេសជប៉ុនថ្លែងថា ការដែលប្រទេសជប៉ុនទាក់ទងជិតស្និទ្ធជាមួយអង្គការណាតូនឹងបង្កើនកត្តាអស្ថិរភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វីក
2023-02-01 16:02:02cri
Share with:

ថ្ងៃទី៣១ខែមករា លោកFumio Kishida នាយករដ្ឋមន្រ្តីជប៉ុនបានធ្វើកិច្ចពិភាក្សាជាមួយលោកStoltenberg អគ្គលេខាធិការអង្គការណាតូដែលទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ព្រមទាំងចេញសេចក្តីថ្លែងការណ៍រួមបង្ហាញថា ភាគីទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខក្នុងតំបន់ បណ្តាញអ៊ីនធើណេតនិងលំហអវកាសជាដើម ។ទាក់ទិននឹងទង្វើដែលប្រទេសជប៉ុនធ្វើការទាក់ទងគ្នាទៅវិញទៅមកនិងបង្កើនទំនាក់ទំនងជាមួយអង្គការណាតូ បញ្ញវន្តជប៉ុនបានយល់ឃើញថា អង្គការណាតូប៉ុនប៉ងឆ្លងតាមរយៈប្រទេសជប៉ុនមកជ្រៀតជ្រែកស្ថានការណ៍អាស៊ីប៉ាស៊ីហ្វីកថែមមួយកម្រិតទៀត ប្រទេសជប៉ុនក៏អូសទាញអង្គការណាតូព្រមទាំងបង្កើតលេសគ្រប់បែបយ៉ាងដើម្បីបង្កើនកម្លាំងការពារជាតិ ការដែលជប៉ុនទាក់ទងជិតស្និទ្ធជាមួយអង្គការណាតូនឹងធ្វើឱ្យស្ថានការណ៍សន្តិសុខក្នុងតំបន់កាន់តែស្មុគស្មាញ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស