ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ពិនិត្យពិភាក្សាចំពោះស្ថានភាពសិទ្ធិមនុស្សនៅជប៉ុន ចិនបង្ហាញពីក្តីបារម្ភចំពោះសកម្មភាពរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរនៅជប៉ុន
2023-02-01 15:35:14cri
Share with:

កាលពីថ្ងៃទី៣១ ខែមករា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំលើកទី៤២ នៃក្រុមការងារត្រួតពិនិត្យពិភាក្សាអំពីសិទ្ធិមនុស្សនៃប្រទេសនានា នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានបើកធ្វើនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ កិច្ចប្រជុំបានពិនិត្យពិភាក្សាចំពោះស្ថានភាពសិទ្ធិមនុស្សនៅប្រទេសជប៉ុន។ ថ្លែងក្នុងកិច្ចប្រជុំនេះ តំណាងចិនបានបង្ហាញការព្រួយបារម្ភអំពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនៅប្រទេសជប៉ុន។

តំណាងប្រទេសចិនបានថ្លែងថា អំពើហិង្សាលើស្ត្រីនិងកុមារ ការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ គឺជាបញ្ហាធ្ងន់ធ្ងរនៅក្នុងប្រទេសជប៉ុន ហើយជនជាតិភាគតិចនៅក្នុងប្រទេសជប៉ុននៅតែបន្តក្លាយជាជនរងគ្រោះនៃសកម្មភាពរើសអើង និងចងគំនុំដដែល ។ បន្ថែមពីនេះ ប្រទេសជប៉ុនមិនអើពើ និងគេចវេះពីកំហុសរបស់ខ្លួនអំពីបញ្ហាប្រវត្តិសាស្ត្រ ដូចជាបញ្ហា "ស្ត្រីបម្រើផ្លូវភេទក្នុងជួរទ័ព" ជាដើម ក៏ដូចជាបានអនុម័តផែនការបង្ហូរទឹកបំពុលនុយក្លេអ៊ែរទៅក្នុងសមុទ្រ និងបង្ខំឱ្យត្រៀមរៀបចំដំណើរការបង្ហូរទឹកបំពុល ដែលបំផ្លាញដល់សិទ្ធិសុខភាពនិងសិទ្ធិមនុស្សផ្សេងទៀតរបស់ប្រជាជននៃប្រទេសជិតខាងយ៉ាងធ្ងន់ធ្ងរ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស