ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារជូនចំពោះលោក Alvi ប្រធានាធិបតីប៉ាគីស្ថានដើម្បីសម្តែងការសួរសុខទុក្ខអំពីករណីវាយប្រហារដោយភេរវកម្មដ៏ធ្ងន់ធ្ងរនៅទីក្រុង Peshawar ប្រទេសប៉ាគីស្ថាន
2023-02-01 21:44:06cri
Share with:

កាលពីថ្ងៃទី១ ខែកុម្ភៈ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារជូនចំពោះលោក Alvi ប្រធានាធិបតីប៉ាគីស្ថាន ដើម្បីសម្តែងការសួរសុខទុក្ខអំពីករណីវាយប្រហារដោយភេរវកម្មដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសប៉ាគីស្ថាន។

ថ្លែងក្នុងសារសួរសុខទុក្ខ លោក Xi Jinping បានលើកឡើងថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលបានដឹងពីហេតុការណ៍វាយប្រហារដោយភេរវកម្មដ៏ធ្ងន់ធ្ងរនៅទីក្រុង Peshawar ប្រទេសប៉ាគីស្ថាន ដែលបណ្តាលឱ្យមានមនុស្សស្លាប់និងរបួសយ៉ាងច្រើនរ។ លោកបានតាងនាមរដ្ឋាភិបាលនិងប្រជាជនចិនចូលរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះជនរងគ្រោះ និងសម្តែងការសួរសុខទុក្ខដ៏ស្មោះបំផុតចំពោះអ្នករងរបួស និងក្រុមគ្រួសារនៃជនរងគ្រោះ។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិនប្រឆាំងនឹងអំពើភេរវកម្មតាមគ្រប់ទម្រង់ និងថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះហេតុការណ៍លើកនេះ។ ប្រទេសចិននឹងបន្តគាំទ្រយ៉ាងមុតមាំចំពោះប៉ាគីស្ថានក្នុងការជំរុញផែនការសកម្មភាពជាតិស្តីពីការប្រឆាំងអំពើភេរវកម្ម រក្សាស្ថិរភាពសង្គម និងការពារសុវត្ថិភាពរបស់ប្រជាជន ហើយមានឆន្ទៈរួមសហការជាមួយប៉ាគីស្ថានដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រឆាំងភេរវកម្ម ក្នុងន័យរួមគ្នារក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់ និងពិភពលោក៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស