ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖អង្គការណាតូចង់បង្ករឿងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ប៉ុន្តែមិនមានលទ្ធផលអីទេ
2023-02-01 16:54:44cri
Share with:

      យប់ថ្ងៃទី៣១ ខែមករា  លោក Stoltenberg អគ្គលេខាធិការអង្គការណាតូដែលកំពុងបំពេញទស្សនកិច្ចនៅជប៉ុន បានចេញផ្សាយសេចក្តីថ្លែងការណ៍រួមជាមួយលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន ដោយបានអះអាងថា ភាគីទាំងពីរនឹងធ្វើកិច្ចសហប្រតិបតិ្តការលើវិស័យសន្តិសុខលើសមុទ្រ បណ្តាញអ៊ីនធឺណែត ការគ្រប់គ្រងសព្វាវុធជាដើម ព្រមពេលជាមួយគ្នានេះ ក៏បានបង្ករឿងហេតុដែលបានលើកឡើងដល់កម្លាំងយោធារបស់ចិននិងបញ្ហាតៃវ៉ាន់ ។ ប្រព័ន្ធសារព័ត៌មានជប៉ុនបានប្រកាសថា នេះជាដំណើរទស្សនកិច្ចលើកដំបូងនៅជប៉ុនរបស់អគ្គលេខាធិការអង្គការណាតូក្នុងរយៈពេល៦ឆ្នាំកន្លងមក ជប៉ុននិងអង្គការណាតូបាននិងកំពុង"ពន្លឿនល្បឿនឃុបឃិតគ្នា" ។

      ក្រោមការណែនាំពីអ្វីដែលហៅថា "យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក"របស់អាមេរិក អង្គការណាតូដែលបានកកើតឡើងក្នុងសង្គ្រាមត្រជាក់ បាននិងកំពុងបង្ករឿងនៅតំបន់អាស៊ីប៉ាស៊ីហ្វិកដោយយកប្រទេសចិនធ្វើជាលេស ហើយបាននាំមកនូវស្រមោលខ្មៅនៃសង្គ្រាមត្រជាក់ ។ ប្រការនេះគួរឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិករក្សាការប្រុងប្រយ័ត្នខ្ពស់ ។

កាលពីខែឧសភាព ឆ្នាំ២០២២ ខណៈពេលថ្លែងសុន្ទរកថាអំពីគោលនយោបាយចំពោះប្រទេសចិន លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានអះអាងថា ត្រូវ "បង្កបង្កើត" បរិយាកាសយុទ្ធសាស្ត្រនៅតំបន់ជុំវិញប្រទេសចិន កាលពីខែមិថុនា ឆ្នាំមុន កិច្ចប្រជុំកំពូលរបស់អង្គការណាតូបានអញ្ជើញអ្នកដឹកនាំនៃប្រទេសជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ចូលរួមកិច្ចប្រជុំជាលើកដំបូង ព្រមទាំងក្នុងឯកសារយុទ្ធសាស្ត្រថ្មីបំផុត បានមួលបង្កាច់ប្រទេសចិនថា "មានការប្រកួតប្រជែងជាប្រព័ន្ធចំពោះទ្វីបអឺរ៉ុបនិងមហាសមុទ្រប៉ាស៊ីហ្វិក"  នៅចុងខែមករា ឆ្នាំនេះ លោក Stoltenberg បានបំពេញទស្សនកិច្ចនៅជប៉ុននិងកូរ៉េខាងត្បូងយ៉ាងកម្រោល ហើយបានឃោសនាបំប៉ោងពី "ការប្រកួតប្រជែងរបស់ចិន" ជាថ្មីម្តងទៀត ។ ទង្វើមួយចំនួនទាំងនេះបានបង្ហាញថា អង្គការណាតូបាននិងកំពុងចង់នាំយកនូវការបដិបក្ខគ្នាជាក្រុមទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីធ្វើជាទ័ពស្រួច" របស់អាមេរិកសម្រាប់អនុវត្តអនុត្តរភាព ។

បើមើលពីកម្លាំងយោធាជាក់ស្តែងអាចឃើញថា ទន្ទឹមនឹងសង្រ្គមត្រជាក់បានបញ្ចប់ អង្គការណាតូបានប្រែពីសម័្ពន្ធយោធាទៅជាសម័្ពន្ធនយោបាយជាសន្សឹមៗ សមត្ថភាពធ្វើប្រតិបតិ្តជាសមូហភាពបានធ្លាក់ចុះជាបន្តបន្ទាប់ ថែមទាំងរដ្ឋសមាជិកជាច្រើនកំពុងប្រឈមនឹងភាពលំបាកដែលខ្វះខាតប្រាក់ទុនទៀតផង ។ បច្ចុប្បន្ននេះ ក្រៅពីអាមេរិកដែលជា "បងធំ" រដ្ឋសមាជិករបស់អង្គការណាតូដែលមានកម្លាំងជាក់ស្តែងអាចប្រើកម្លាំងនៅតំបន់អាស៊ីប៉ាស៊ីហ្វិកយ៉ាងពិតប្រាកដ គ្មានប៉ុន្មានប្រទេសទេ ។

បើមើលពីមតិសាធារណៈរបស់អាស៊ីប៉ាស៊ីហ្វិកអាចឃើញថា និយាយចំពោះកលល្បិចរបស់អាមេរិកនិងអង្គការណាតូ ដែលចង់បង្ករឿងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រទេសភាគច្រើននៃតំបន់អាស៊ីប៉ាស៊ីហ្វិកបានមើលឃើញយ៉ាងច្បាស់ណាស់ ហើយបាននិយាយថា "ទេ"យ៉ាងដាច់ខាត ។ អង្គការណាតូសម្គាល់ឃើញថា កូរ៉េខាងត្បូងនិងជប៉ុនជាគន្លឹះសម្រាប់សម្រេចបាននូវមហិច្ឆតាអនុត្តរភាពរបស់ពួកគេ ប៉ុន្តែ ក្នុងនាមជាប្រទេសអាស៊ី ជប៉ុននិងកូរ៉េខាងត្បូងគួរតែដឹងច្បាស់ថា មិនថាខ្លួនបានគិតគូរយ៉ាងណាក៏ដោយ បើសិនជាឃុបឃិតគ្នាជាមួយអង្គការណាតូវាដូចជានាំចចកឱ្យចូលផ្ទះ ចុងក្រោយគេនឹងខាំបកវិញជាមិនខាន។

បច្ចុប្បន្ននេះ មើលទៅ អង្គការណាតូហាក់ដូចជាអង្គភាពធំមួយ ប៉ុន្តែតាមពិតទៅគ្មានកម្លាំងជាក់ស្តែងអីទេ ។  នេះជាការពិតជាក់ស្តែងដែលមិនអាចលាក់បាំងបានទោះសម្តែងរឿងនយោបាយដល់កម្រិតណាក៏ដោយ ។ អង្គការណាតូចង់បង្ករឿងនៅតំបន់អាស៊ីប៉ាស៊ីក ប៉ុន្តែមិនមានលទ្ធផលអីទេ ។ តំបន់អាស៊ីប៉ាស៊ីហ្វិកមិនមែនជាសមរភូមិរបស់ប្រទេសមហាអំណាចទេ ប្រជាជនអាស៊ីប៉ាស៊ីហ្វិក និងយុគសម័យសុទ្ធតែមិនព្រមការប៉ុនប៉ង"ធ្វើសង្គ្រាមត្រជាក់" ជាដាច់ខាតទោះតាមទម្រង់ណាក៏ដោយ ៕



 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស