ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសមួយចំនួនទទូចអនុវត្តវិធានការរឹតបន្តឹងការចូលដែនដែលមានលក្ខណៈរើសអើងចំពោះប្រទេសចិន ក្រសួងការបរទេសចិនថ្លែងថា ប្រទេសចិនមានហេតុផលចាំបាច់ក្នុងការចាត់វិធានការស្មើគ្នាវិញ
2023-02-01 11:49:50cri
Share with:

នៅថ្ងៃទី ៣១ ខែមករា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ អ្នកសារព័ត៌មានបានសួរថា រដ្ឋាភិបាលចិននឹងធ្វើតេស្ដអាស៊ីតនុយក្លេអ៊ិចចំពោះអ្នកដំណើរទាំងអស់ដែលមកពីកូរ៉េខាងត្បូង តើអាចពន្យល់ពីព័ត៌មានលម្អិតបានទេ?

លោកស្រី Mao Ning បានឆ្លើយតបថា ចាប់តាំងពីប្រទេសចិនបានកែសម្រួលវិធានការប្រឆាំងនឹងជំងឺកូវីដ១៩ទៅជាកម្រិត"ថ្នាក់ B គ្រប់គ្រងតាមថ្នាក់ B"មក ប្រទេសមួយចំនួនតូចបានអនុម័តវិធានការរឹតបន្តឹងការចូលដែនដែលសំដៅចំពោះអ្នកដំណើរមកពីប្រទេសចិនដោយគ្មានមូលដ្ឋានវិទ្យាសាស្រ្ត។ ប្រទេសចិនបានប្រកាន់យកភាពស្មោះត្រង់បំផុត និងអាកប្បកិរិយាដែលអនុវត្តតាមការពិតជាក់ស្តែងក្នុងការប្រាស្រ័យទាក់ទងយ៉ាងពេញលេញជាមួយប្រទេសពាក់ព័ន្ធ ដោយបានពន្យល់យ៉ាងលម្អិតអំពីលក្ខណៈវិទ្យាសាស្ត្រនិងភាពសមហេតុផលនៃការកែសម្រួលវិធានការបង្ការជំងឺឆ្លងរបស់ប្រទេសចិន និងស្ថានភាពរីករាលដាលនៃជំងឺឆ្លងក្នុងប្រទេសចិននាពេលបច្ចុប្បន្ន។

ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយគឺ ប្រទេសមួយចំនួននៅតែទទូចអនុវត្តវិធានការរឹតបន្តឹងការចូលដែនដែលមានលក្ខណៈរើសអើងដែលសំដៅចំពោះប្រទេសចិន ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ ហើយមានហេតុផលចាំបាច់ក្នុងការចាត់វិធានការស្មើគ្នាវិញ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស