ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សកម្មភាពកូដកម្មអន្តរមុខរបរនៅប្រទេសបារាំងបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើគមនាគមន៍សាធារណៈ
2023-02-01 14:41:12cri
Share with:

ថ្ងៃទី៣១ខែមករា មុខរបរជាច្រើននៅប្រទេសបារាំងបាននាំគ្នាធ្វើកូដកម្មម្តងទៀតដើម្បីប្រឆាំងផែនការកំណែទម្រង់ប្រព័ន្ធចូលនិវត្តន៍ដែលរដ្ឋាភិបាលបាននិងកំពុងជំរុញ ។ កូដកម្មបានបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើគមនាគមន៍សាធារណៈរបស់ប្រទេសបារាំង ។ តាមការប៉ាន់ប្រមាណរបស់ក្រុមហ៊ុនផ្លូវដែកជាតិបារាំងក្នុងថ្ងៃដដែលនោះនៅគ្រប់ទីតំបន់ទូទាំងប្រទេសបារាំងមានរថភ្លើងល្បឿនប្រហែល១ភាគ៣ប៉ុណ្ណោះដែលបានដំណើរការ រថភ្លើងក្រោមដីមានអត្រាដំណើរការកាន់តែតិច ក្រុមហ៊ុននេះបានស្នើរសុំប្រជាជនឱ្យលុបចោលឬពន្យារពេលផែនការធ្វើដំណើរ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស