ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សមាគមសង្គមស៊ីវិលកូរ៉េខាងត្បូងអំពាវនាវឲ្យលុបចោលគោលនយោបាយស្តីពី«ការពង្វាតការកំញើញ»របស់សហរដ្ឋអាមេរិក
2023-02-01 14:42:00cri
Share with:


 

នៅថ្ងៃទី ៣១ខែមករា លោក Lee Jong-supរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងបានជួបពិភាក្សាជាមួយលោក  Lloyd Austinរដ្ឋមន្ត្រីការពារជាតិអាមេរិកដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងសេអ៊ូល ដើម្បីពិភាក្សាអំពីបញ្ហាដូចជា« សមត្ថភាពពង្វាតការកំញើញ»របស់សហរដ្ឋអាមេរិក និងការធ្វើសមយុទ្ធយោធារួមជាដើម។ នៅថ្ងៃដដែល សមាគមសង្គមស៊ីវិលកូរ៉េខាងត្បូងបានប្រារព្ធធ្វើមីទ្ទីងនិងធ្វើបាតុកម្មនៅទីក្រុងសេអ៊ូល ដោយអំពាវនាវឱ្យលុបចោលគោលនយោបាយស្តីពី«ការពង្វាតការកំញើញ»របស់សហរដ្ឋអាមេរិក។

នៅក្នុងការជួបជុំគ្នាដែលបានធ្វើឡើងនៅមុខវិមានរំលឹកសង្រ្គាមក្នុងទីក្រុងសេអ៊ូលនៅថ្ងៃដដែល ក្រុមអ្នកតវ៉ានៃសមាគមសង្គមស៊ីវិលដូចជា "អ្នកត្រួសត្រាយការបង្រួបបង្រួមជាតិដោយសន្តិភាព" និង "សកម្មភាពប្រជាជនជាតិ"ជាដើម បានលើកឡើងថា ដើម្បីបើកផ្លូវឆ្ពោះទៅរកការគ្មានអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ គោលនយោបាយស្តីពី«ការពង្វាតការកំញើញ»របស់អាមេរិកដែលរួមមាន"ឆត្រការពារនុយក្លេអ៊ែរ"ជាដើម ត្រូវតែលុបចោលជាមុនសិន។

អ្នកបកប្រែ:马小青
ប្លុកពិសេស