ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រជាពលរដ្ឋហ្វីលីពីនដាស់តឿនឱ្យជប៉ុនប្រឈមមុខយ៉ាងត្រឹមត្រូវចំពោះប្រវត្តិសាស្រ្ត
2023-02-01 15:12:43cri
Share with:

នៅថ្ងៃទី ៣១ ខែមករា រដ្ឋាភិបាលជប៉ុនបានទទួលការពិនិត្យពិភាក្សាឡើងវិញតាមពេលកំណត់ជាលើកទីបួនដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។នៅក្នុងរបាយការណ៍ដែលបានដាក់ជូននោះត្រូវគេរំពឹងថា ឧក្រិដ្ឋកម្មសង្រ្គាមដូចជាការបង្ខំឱ្យកែនស្ត្រីបម្រើផ្លូវភេទក្នុងជួរទ័ពនឹងត្រូវមើលរំលងម្តងទៀត ។ ប្រជាពលរដ្ឋហ្វីលីពីនមួយចំនួនបានទៅតវ៉ានៅមុខស្ថានទូតជប៉ុនប្រចាំប្រទេសហ្វីលីពីនកាលពីថ្ងៃទី៣១ ខែមករា ដោយដាស់តឿនឱ្យរដ្ឋាភិបាលជប៉ុនប្រឈមមុខយ៉ាងត្រឹមត្រូវចំពោះប្រវត្តិសាស្ត្រ។ នៅមុខស្ថានទូតជប៉ុនប្រចាំប្រទេសហ្វីលីពីន ស្ត្រីរងគ្រោះជនជាតិហ្វីលីពីនពីរនាក់ដែលបានត្រូវបង្ខំឱ្យបម្រើផ្លូវភេទក្នុងជួរទ័ពក៏ស្ថិតក្នុងចំណោមបាតុករដែរ ពួកបាតុករបានទាមទារឲ្យរដ្ឋាភិបាលជប៉ុនទទួលស្គាល់ពីឧក្រិដ្ឋកម្មសង្រ្គាមរបស់ខ្លួន និងសុំទោសជាសាធារណៈចំពោះស្ត្រីរងគ្រោះដែលបានត្រូវបង្ខំឱ្យបម្រើផ្លូវភេទក្នុងជួរទ័ព ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស