ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លំហូរនៃអ្នកធ្វើដំណើរតាមផ្លូវដែកទូទាំងប្រទេសចិនមានចំនួនលើសពី ១០ លាននាក់ក្នុងរយៈពេល ៥ ថ្ងៃជាប់ៗគ្នា
2023-01-31 15:21:50cri
Share with:


 

ស្របនឹងពេលដែលលំហូរនៃអ្នកធ្វើដំណើរត្រឡប់ពីស្រុកកំណើតវិញនៅតែខ្ពស់ដដែល ក្រោយពីថ្ងៃបុណ្យចូលឆ្នាំចិន ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែមករា ផ្លូវដែកចិនបានដឹកអ្នកដំណើរលើសពី១០ លាននាក់ក្នុងរយៈពេល ៥ ថ្ងៃជាប់ៗគ្នា។ ស្ថាប័នផ្លូវដែកបានបំពេញតម្រូវការធ្វើដំណើររបស់អ្នកដំណើរក្នុងអំឡុងពេលដ៏ពិសេសនេះដោយបន្ថែមជើងរថភ្លើងបណ្តោះអាសន្ន និងកែសម្រួលសមត្ថភាពដឹកជញ្ជូនតាមសភាពការណ៍ជាក់ស្តែង។ អ្នកយកព័ត៌មានបានទទួលដំណឹងពីក្រុមហ៊ុនផ្លូវដែកជាតិចិនឱ្យដឹងថា តាមការប៉ាន់ប្រមាណនៅថ្ងៃទី៣០ខែមករា  ផ្លូវដែកជាតិចិន ដឹកអ្នកដំណើរចំនួន ១១២ លាននាក់ ដែលមានរថភ្លើងដឹកអ្នកដំណើរ ១០៤២២ ជើង

អ្នកបកប្រែ:马小青
ប្លុកពិសេស