ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសុខភាពពិភពលោកថ្លែងថា ជំងឺកូវីដ ១៩ នៅតែជា "ភាពអាសន្នសុខភាពសាធារណៈដែលអន្តរជាតិត្រូវយកចិត្តទុកដាក់ដដែល "
2023-01-31 10:56:49cri
Share with:

អង្គការសុខភាពពិភពលោកបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ៣០ ខែមករាថា ទោះបីជាការរីករាលដាលនៃជំងឺកូវីដ ១៩ អាចនឹងឈានចូលដល់ចំណុចរបត់មួយក៏ដោយ ប៉ុន្តែវានៅតែជា "ភាពអាសន្នសុខភាពសាធារណៈដែលអន្តរជាតិត្រូវយកចិត្តទុកដាក់ដដែល" ដែលនេះជាការព្រមានកម្រិតខ្ពស់បំផុតដែលអង្គការសុខភាពពិភពលោកអាចចេញផ្សាយដោយអនុលោមតាម«លក្ខន្តិកៈសុខភាពអន្តរជាតិ»។

សូមបញ្ជាក់ថា គណៈកម្មាធិការឆ្លើយតបភាពអាសន្នរបស់អង្គការសុខភាពពិភពលោកបានបើកកិច្ចប្រជុំវាយតម្លៃប្រចាំត្រីមាសស្តីពីការរាតត្បាតនៃជំងឺកូវីដ ១៩ កាលពីថ្ងៃទី ២៧ ខែមករា ។ សមាជិកគណៈកម្មាធិការបានសម្តែងការព្រួយបារម្ភចំពោះហានិភ័យដែលបន្តកើតឡើងដោយសារជំងឺកូវីដ ១៩ ពីព្រោះថាចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ នៅតែមានកម្រិតខ្ពស់បើធៀបនឹងករណីជំងឺឆ្លងផ្លូវដង្ហើមផ្សេងទៀត លើសពីនេះ អត្រាចាក់វ៉ាក់សាំងនៅតែមិនទាន់គ្រប់គ្រាន់ទេនៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យម ក៏ដូចជាក្នុងចំណោមក្រុមមនុស្សដែលមានហានិភ័យខ្ពស់នៅទូទាំងពិភពលោក។ ក្រៅពីនេះ នៅតែស្ថិតមានភាពមិនប្រាកដប្រជាអំពីការបំប្លែងខ្លួននៃវីរុសប្រភេទនេះដដែល ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស