ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការ IMFធ្វើបច្ចុប្បន្នភាពចំពោះ« របាយការណ៍ស្តីពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោក» ដោយព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង២.៩ % នៅឆ្នាំ ២០២៣
2023-01-31 14:59:28cri
Share with:

អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានចេញផ្សាយខ្លឹមសារនៃការធ្វើបច្ចុប្បន្នភាពចំពោះ«របាយការណ៍ស្តីពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោក" នៅថ្ងៃទី ៣០ ខែមករា ដោយព្យាការណ៍ថា កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២៣ អាចនឹងត្រូវជា ២.៩% ហើយវាត្រូវបានគេរំពឹងថាអាចនឹងកើនឡើងដល់ ៣.១% នៅឆ្នាំ ២០២៤ ។

អង្គការ IMF បានបង្ហាញថា ធនាគារកណ្តាលនៃប្រទេសមួយចំនួនបានដំឡើងអត្រាការប្រាក់ដើម្បីទប់ទល់នឹងអតិផរណា និងការប៉ះទង្គិចរវាងរុស្ស៊ី និងអ៊ុយក្រែនដែលបានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចរងកម្លាំងសម្ពាធជាបន្តបន្ទាប់ ។ របាយការណ៍នេះបានព្យាករណ៍ថា អតិផរណាពិភពលោកនឹងធ្លាក់ចុះពី ៨.៨% ក្នុងឆ្នាំ ២០២២ មកនៅត្រឹម ៦.៦% ក្នុងឆ្នាំ ២០២៣ និង ៤.៣% ក្នុងឆ្នាំ ២០២៤ ប៉ុន្តែវានៅតែខ្ពស់ជាងកម្រិតមុនពេលផ្ទុះការរីករាលដាលនៃជំងឺកូវីដ ១៩ (ឆ្នាំ ២០១៧ --ឆ្នាំ២០១៩) ប្រមាណ ៣.៥%។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស