ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកQin Gang រដ្ឋមន្ត្រីការបរទេសចិនជួបសន្ទនាតាមទូរស័ព្ទដោយឡែកពីគ្នាជាមួយលោក Hoekstraឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសហូឡង់ លោក Faisal រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត និងលោក Cafiero រដ្ឋមន្ត្រីការបរទេសអាហ្សង់ទីន
2023-01-31 15:17:39cri
Share with:


 

នៅថ្ងៃទី ៣០ ខែមករា រដ្ឋមន្ត្រីការបរទេសចិនលោកQin Gang បានជួបសន្ទនាតាមទូរស័ព្ទដោយឡែកពីគ្នាជាមួយលោក Hoekstraឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសហូឡង់ លោក Faisal  រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត និងលោក Cafiero រដ្ឋមន្ត្រីការបរទេសអាហ្សង់ទីន 

លោក Qin Gang បានលើកឡើងថា ប្រទេសចិនរំពឹងអាចពួតដៃគ្នាជាមួយប្រទេសហូឡង់ធ្វើការខិតខំប្រឹងប្រែងដើម្បីអនុវត្តគំនិតឯកភាពរួមដ៏សំខាន់របស់មេដឹកនាំនៃប្រទេសទាំងពីរ ពង្រឹងការប្រាស្រ័យទាក់ទងគ្រប់ស្រទាប់ជាន់ថ្នាក់ ក្នុងន័យធ្វើឱ្យទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងចិននិងហូឡង់ដែលមានលក្ខណៈបើកចំហ និងប្រាកដប្រជាទទួលបានវឌ្ឍនភាពថ្មីឥតឈប់ឈរ

 ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសហូឡង់ក្នុងវិស័យពហុភាគីដូចជាការប្រែប្រួលអាកាសធាតុ ព្រមទាំងរួមគ្នារក្សាបរិយាកាសពាណិជ្ជកម្មអន្តរជាតិដែលបើកចំហតែមិនមែនការបែកបាក់គ្នា និងមានរបៀបរៀបរយតែមិនមែនភាពចលាចល

 

ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងបីបានសម្តែងនូវឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងគ្រប់ស្រទាប់ជាន់ថ្នាក់ជាមួយប្រទេសចិន រួមគ្នាអនុវត្តគំនិតឯកភាពដ៏សំខាន់របស់មេដឹកនាំ និងជំរុញទំនាក់ទំនងទ្វេភាគីឱ្យឆ្ពោះទៅកាន់កម្រិតកាន់តែខ្ពស់។ ប្រទេសចិននិងហូឡង់ក៏បានផ្លាស់ប្តូរមតិយោបល់អំពីការសម្រេចចិត្តរបស់រដ្ឋាភិបាលជប៉ុនក្នុងការបញ្ចេញទឹកបំពុលនុយក្លេអ៊ែរចូលទៅក្នុងមហាសមុទ្រផងដែរគ្រប់ភាគីបានឯកភាពគ្នាថាទង្វើនេះគឺពាក់ព័ន្ធដល់សុខភាពមនុស្សជាតិ និងបរិស្ថានសមុទ្រ ហើយបានយល់ព្រមបន្តរក្សាទំនាក់ទំនងជាមួយគ្នា

 

អ្នកបកប្រែ:马小青
ប្លុកពិសេស