ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2023-01-31 15:54:50cri
Share with:


 

លោកQin Gang រដ្ឋមន្ត្រីការបរទេសចិនជួបសន្ទនាតាមទូរស័ព្ទដោយឡែកពីគ្នាជាមួយលោក Hoekstraឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសហូឡង់ លោក Faisal  រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត និងលោក Cafiero រដ្ឋមន្ត្រីការបរទេសអាហ្សង់ទីន

 

អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថា៖ សហរដ្ឋអាមេរិកមិនត្រូវម្ខាងធ្វើការប្រាស្រ័យទាក់ទងនិងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាមួយចិនផង ម្ខាងទៀតបែរជាជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិននិងបំផ្លាញផលប្រយោជន៍របស់ចិនផង

 

ក្រសួងការបរទេសចិនបង្ហាញថា បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនលើកនេះធ្វើឱ្យពិភពលោកមើលឃើញប្រទេសចិនមួយដែលប្រកបដោយភាពរស់រវើកនិងសប្បាយរីករាយ

 

ទីភ្នាក់ងារទេសចរណ៍ចិនចាប់ផ្តើមសាកល្បងដំណើរការការចេញទៅធ្វើទេសចរណ៍ជាក្រុមនៅក្រៅប្រទេស ដែលរួមមានប្រទេសចំនួន ២០ ដូចជាប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងថៃជាដើម

 

លំហូរនៃអ្នកធ្វើដំណើរតាមផ្លូវដែកទូទាំងប្រទេសចិនមានចំនួនលើសពី ១០ លាននាក់ក្នុងរយៈពេល ៥ ថ្ងៃជាប់ៗគ្នា

 

អង្គការសុខភាពពិភពលោកថ្លែងថា ជំងឺកូវីដ ១៩ នៅតែជា "ភាពអាសន្នសុខភាពសាធារណៈដែលអន្តរជាតិត្រូវយកចិត្តទុកដាក់ដដែល "

 

អង្គការ IMFធ្វើបច្ចុប្បន្នភាពចំពោះ« របាយការណ៍ស្តីពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោក» ដោយព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង២.៩ % នៅឆ្នាំ ២០២៣

 

រដ្ឋមន្រ្តីការបរទេសតួកគីថ្លែងថាប្រហែលនឹងដោះស្រាយដោយឡែកពីគ្នានូវកិច្ចការដែលប្រទេសហ្វាំងឡង់និងស៊ុយអែតចូលជាសមាជិកអង្គការណាតូ

 

រដ្ឋមន្ត្រីការបរទេសអាមេរិកអំពាវនាវឲ្យប៉ាឡេស្ទីននិងអ៊ីស្រាអែលចាត់វិធានការជាបន្ទាន់ ដើម្បីបន្ធូរបន្ថយភាពតានតឹង

 

ចំនួនអ្នកស្លាប់ក្នុងករណីបំផ្ទុះនៅភាគពាយព្យប៉ាគីស្ថានកើនឡើងដល់ ៣២ នាក់

អ្នកបកប្រែ:马小青
ប្លុកពិសេស