ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនឆ្លើយតបសំបុត្ររបស់សិស្សានុសិស្សនៃសាលាពីរភាសាហុងគ្រីនិង ចិនរបស់ប្រទេសហុងគ្រី
2023-01-31 15:55:18cri
Share with:

ពេលថ្មីៗនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានឆ្លើយតបសំបុត្ររបស់សិស្សានុសិស្សនៃសាលាពីរភាសាហុងគ្រីនិងចិនរបស់ប្រទេសហុងគ្រី ដើម្បីលើកទឹកចិត្តឱ្យយុវជនហុងគ្រីស្វែងយល់ពីប្រទេសចិនកាន់តែច្រើន ធ្វើជាអ្នកបន្តវេននិងអភិវឌ្ឍបុព្វហេតុមិត្តភាពរវាងចិននិងហុងគ្រី។

លោក Xi Jinping បានគូសបញ្ជាក់ថា ប្រទេសចិននិងហុងគ្រីសុទ្ធតែមានប្រវត្តិសាស្រ្តដ៏យូរអង្វែងនិងវប្បធម៌ដ៏ត្រចះត្រចង់ ប្រជាជននៃប្រទេសទាំងពីរមានចំណងមិត្តភាពប្រពៃណី ការផ្លាស់ប្តូរផ្នែកវប្បធម៌មនុស្សជាតិកាន់តែជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ ។ ស្វាគមន៍អ្នកទាំងអស់គ្នាមកបន្តការសិក្សានៅសកលវិទ្យាល័យប្រទេសចិនបន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យ ក៏ដូចជារំពឹងថានឹងមានយុវជនហុងគ្រីកាន់តែច្រើនស្រឡាញ់ចូលចិត្តភាសាចិន រៀនភាសាចិន បើមានឱកាសមកដើរកម្សាន្តនៅប្រទេសចិន ដើម្បីស្វែងយល់ពីប្រទេសចិនបច្ចុប្បន្ននិងប្រវត្តិសាស្រ្តនិងវប្បធម៌នៃប្រទេសចិនឱ្យបានកាន់តែច្រើន ខិតខំប្រឹងប្រែងធ្វើជាអ្នកបន្តវេននិងអភិវឌ្ឍ បុព្វហេតុមិត្តភាពរវាងចិននិងហុងគ្រី៕

អ្នកបកប្រែ:李展精
ប្លុកពិសេស