ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីការបរទេសអាមេរិកអំពាវនាវឲ្យប៉ាឡេស្ទីននិងអ៊ីស្រាអែលចាត់វិធានការជាបន្ទាន់ ដើម្បីបន្ធូរបន្ថយភាពតានតឹង
2023-01-31 15:16:41cri
Share with:

កាលពីថ្ងៃទី ៣០ ខែមករា នៅទីក្រុងហ្សេរុយសាឡឹម លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានអំពាវនាវឱ្យប្រទេសប៉ាឡេស្ទីន និងអ៊ីស្រាអែលចាត់វិធានការជាបន្ទាន់ ដើម្បីបន្ធូរបន្ថយស្ថានការណ៍តានតឹងនាពេលថ្មីៗនេះ ព្រមទាំងបានរំលឹកឡើងវិញថា សហរដ្ឋអាមេរិកគាំទ្រ "ផែនការប្រទេសពីរ" ដើម្បីដោះស្រាយបញ្ហាប៉ាឡេស្ទីន-អ៊ីស្រាអែល។

សូមបញ្ជាក់ថា លោក Blinken បានជួបពិភាក្សាជាមួយលោក Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលនៅទីក្រុងហ្សេរុយសាឡឹមនៅថ្ងៃដដែលនោះ។ លោក Blinken បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាបន្ទាប់ពីកិច្ចជំនួបថា រដ្ឋាភិបាលសហរដ្ឋអាមេរិកគាំទ្រ "ផែនការប្រទេសពីរ" ដើម្បីដោះស្រាយបញ្ហាប៉ាឡេស្ទីន-អ៊ីស្រាអែល  ការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យគឺជាច្រកចេញដែលអាចធ្វើទៅបាន។

 លោក Netanyahu បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា លោកនិងលោក Blinken បានពិភាក្សាអំពីការគំរាមកំហែងរបស់អ៊ីរ៉ង់ចំពោះតំបន់ក្នុងអំឡុងពេលកិច្ចពិភាក្សារវាងភាគីទាំងពីរ ហើយបានរំលឹកឡើងវិញថា អ៊ីស្រាអែលនឹងធ្វើអ្វីគ្រប់យ៉ាងឱ្យអស់ពីលទ្ធភាពដើម្បីរារាំងអ៊ីរ៉ង់កុំឱ្យទទួលបានអាវុធនុយក្លេអ៊ែរ ។ អ៊ីស្រាអែលសង្ឃឹមថា នឹងបន្តជំរុញដំណើរនៃការស្តារប្រក្រតីភាពនៃទំនាក់ទំនងជាមួយបណ្តាប្រទេសអារ៉ាប់ឡើងវិញ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស